Bale ចាកចេញពី Real អាចជាដំណឹងអាក្រក់សម្រាប់ផែនការ Solskjaer
- 2019-07-28 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bale ចាកចេញពី Real អាចជាដំណឹងអាក្រក់សម្រាប់ផែនការ Solskjaer
ចន្លោះមិនឃើញ
Gareth Bale ជាជម្រើសដែល Zinedine Zidane មិនត្រូវការ ប៉ុន្តែ Real ត្រូវរង់ចាំកីឡាករវ័យ៣០ឆ្នាំចាកចេញសិន មុននឹងអនុវត្តផែនការនាំកីឡាករចូលបន្ថែមទៀត។ នេះបើតាម Express Sport។
Bale ត្រូវបានរាយការណ៍ថាកាន់តែខិតជិតដល់កិច្ចព្រមព្រៀង៣ឆ្នាំផ្លាស់ទៅក្លឹបចិន Jiangsu Suning ជាមួយប្រាក់ឈ្នួល ១ លានផោន (១,២៤ លានដុល្លារ) ក្នុង១សប្ដាហ៍ ឬ ប្រាក់ខែប្រមាណ ៥ លានដុល្លារក្នុង១ខែ ធ្វើឲ្យគេក្លាយទៅជាកីឡាករដែលទទួលបានប្រាក់ខែច្រើនបំផុតលើផែនដីនេះ។
ប្រភពខាងលើបន្តថា Real Madrid ត្រៀមរួចរាល់ហើយក្នុងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ១៨៥ លានដុល្លារជាតម្លៃដែល Man Utd ដាក់សំណើបើចង់បាន Paul Pogba ព្រោះ Real ក៏មិនចាំបាច់ត្រូវចំណាយប្រាក់ខែ ១,៨ លានដុល្លារឲ្យ Bale រាល់ខែតទៅទៀត។
ប៉ុន្តែ Ole Gunnar Solskjaer នៅតែចង់រក្សា Pogba ដែលជាចំណុចសំខាន់នៃផែនការប្រព័ន្ធលេងដាក់សម្ពាធលើគូប្រកួត (pressing game) ខណៈដែល Pogba តែងតែអន្ទះសាចង់ចេញទៅ Real។
រដូវកាលនេះ Zidane បានចំណាយលុយជាង ៣១០ លានដុល្លាររួចទៅហើយ ក្នុងការនាំយកកីឡាករថ្មីៗជាច្រើននាក់ទៅ Bernabeu ដូចជា Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo៕
អាន៖ Solskjaer ថា Man Utd ពិបាកប្រជែងយក Top ៦ ផងនៅរដូវកាលក្រោយបើលេងរបៀបនេះ