ខ្លាំង​មែន! ស្វាយ​រៀង ​បំបាក់​ភ្នំពេញ​ក្រោន មុខអ្នកគាំទ្រជិត៦ពាន់នាក់ ​បន្ដ​មិន​ចាញ់​១៧​ប្រកួត​

  • 2019-07-28 12:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​បាន​ទៀត​ក្នុង​សប្ដាហ៍​ទី​១៧​នេះ ​ដោយ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន ​៥-២។

សម្រាប់​ការ​ប្រកួត​នេះ ​បើក​ឆាក​ដំបូង​ក្រុម​ម្ចាស់​ផ្ទះ​ក្រោន​ជា​អ្នក​នាំ​មុខ​មុន ប៉ុន្តែ​ការ​នាំ​មុខ​នេះ​មិន​ធានា​បាន​យូរ​ឡើយ ​ក៏​ត្រូវ​ក្រុម​ស្វាយ​រៀង​តាម​បាន​ស្មើ ​និង​ជិត​ចប់​តង់​១​នេះ ​ក៏​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​វិញ ១-២។ ​ចូល​ដល់​តង់​ទី​២ ​ក្រុម​របស់​លោក Conor ​កាន់​តែ​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដោយ​ស្វែង​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់​១​គ្រាប់​ហើយ​១​គ្រាប់​ទៀត ​រហូត​យក​ជ័យជម្នះ​បាន​ក្នុង​លទ្ធផល ​២-៥។

ជ័យជម្នះ​នេះ ​ក្រៅ​ពី​ធ្វើ​ឱ្យ​ស្វាយ​រៀង​ឈ​កំពូល​តារាង​ហើយ ​ក៏​ជា​កំណត់ត្រា​មួយ​ល្អ​សម្រាប់​ក្រុម​មួយ​នេះ​ដែរ ​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​១៧​ប្រកួត​មក​នេះ​ក្នុង​លីគ​កំពូល​កម្ពុជា។ ខណៈដែលការប្រកួតនេះទៀតសោត គឺមានអ្នកគាំទ្រចូលពេញខ្លាំងតែម្ដង រហូតដល់ទៅជិត៦ពាន់នាក់ឯណោះ៕

រូបភាព៖ សូវៀត

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម