រឿង​ Bale ផ្ទេរ​ទៅ​លេង​នៅ​ចិន​ត្រូវ​ចប់​ ក្រោយ​ Real ចេញ​មក​រារាំង

  • 2019-07-29 02:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale មិន​អាច​ផ្ទេរ​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​ចិន​បាន​ទេ​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ក្លឹប​ Real Madrid ចេញ​មក​មក​រារាំង។

ខ្សែ​បម្រើ​សញ្ជាតិ​វែល​រំពឹង​ថា​នឹង​អាច​ទៅ​លេង​នៅ​ក្លឹប​ Jiangsu Suning ជាមួយ​ថ្លៃ​ពលកម្ម​១​សប្ដាហ៍​១​លាន​ផោន​ ជាមួយ​កុងត្រា​៣​ឆ្នាំ​ប៉ុន្តែ​ Real Madrid ដែល​ទិញ​រូប​គេ​ពី Tottenham ក្នុង​តម្លៃ​៨៥​លាន​នោះ​ចង់​បាន​តម្លៃ​ខ្លួន​ផ្ទេរ​មួយ​ចំនួន​មក​វិញ​មិន​មែន​បាត់បង់​ Bale ដោយ​ដៃ​ទទេ​ឡើយ។​

ប្រធាន​ក្លឹប​លោក​ Florentino Pérez ត្រូវ​ជឿ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បិទ​ផ្លូវ​ Bale ទៅ​លេង​នៅ​ប្រទេស​ចិន។​ ទី​ផ្សារ​ដោះដូរ​កីឡាករ​ក្របខ័ណ្ឌ​ Chinese Super League នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​ដូច្នេះ​ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​ត្រឹម​ចាកចេញ​ទៅ​លេង​ក្លឹប​​ណា​មួយ​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ បើ​សិន​លែង​ចង់​បន្ត​នៅ Real៕

ប្រភព៖ theguardian   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី