រូបមួយសន្លឹករបស់ Selena Gomez អ្នកគាំទ្រឲ្យបេះដូងរាប់លាន

  • 2019-07-29 07:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ឱកាស​ខួប​គម្រប់​វ័យ ២៧ ឆ្នាំ Selena Gomez បាន​ចំណាយ​ពេល​​វេលា​ជា​មួយ​មិត្តភ័ក្ដិ​របស់​ខ្លួន​​ដើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។

Selena បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ពី​ដំណើរ​កម្សាន្ត​នេះ ដែល​ក្នុង​រូបភាព​គឺ​​​​នាង​បាន​ជិះ​ទូក​លេង​នៅ​ទន្លេ​ ក្នុង​ក្រុង Venice។ តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា ៖ "ខ្ញុំ អ៊ីតាលី - ព្យាយាម​រៀប​ឬក​​ឲ្យ​​​ដូច​ក្នុង​ខ្សែ​ភាពយន្ត​របស់​ Fellini (តារា​សម្ដែង​អ៊ីតាលី​ដ៏​ល្បី​ម្នាក់)”។

​​​​ក្នុង​រូបភាព​នេះ តារា​វ័យ ២៧ ឆ្នាំ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង ទន់ភ្លន់ ជា​មួយ​រ៉ូប​​ចម្រុះ​ពណ៌។ មួយ​សន្លឹក​នេះ​អាច​ទាក់ទាញ​ចិត្ត​អ្នក​គាំទ្រ​ជា​ខ្លាំង ដោយ​គេ​យល់​ថា​វា​ពោរពេញ​ដោយ​ធម្មជាតិ ជា​ Selena Gomez ដែល​គ្មាន​សម្ពាធ​ម្នាក់។

គិត​មក​ទល់​ពេល​នេះ រូប​ខាង​លើ​អាច​ទទួល​បាន​បេះដូង​ជាង ១៣ លាន​នៅ​លើ Instagram និង​មាន​ការ​បញ្ចេញ​មតិ​ជា​ហូរហែ​។ វា​ថែម​ទាំង​ក្លាយ​ជា​រូប​មាន​អ្នក​ចុច​​ឲ្យ​បេះដូង​ច្រើន​ជាង​គេ​លំដាប់​លេខ ៦ លើ Instagram ទៀត​ផង៕​

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង