vivo S1 ទើបតែចេញលក់ជាផ្លូវការបានពីរថ្ងៃ ទទួលបានការគាំទ្រខ្លាំងរហូតដល់អស់ពីស្តុក

  • 2019-07-29 09:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា និង​បាន​ប្រកាស​ចេញ​លក់​ចំនួន​ពីរ​ថ្ងៃ​រួច​មក ​ស្មាតហ្វូន vivo S1 ត្រូវ​បាន​ក្រុមហ៊ុន vivo បញ្ជាក់​ថា ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ថ្ងៃ​នេះ គឺ​មាន​ការ​លក់​រហូត​ដល់​អស់​ពី​ស្តុក​បាត់​ទៅ​ហើយ​។ នេះ​​បញ្ជាក់​ថា vivo S1 ​ពិត​ជា​អាច​ទាក់ទាញ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ខ្លាំង​មែន​ទែន ទាំង​រូបរាង សមត្ថភាព ក៏​ដូច​ជា​តម្លៃ និង​កញ្ចប់​ប្រូម៉ូសិន។

គួរ​បញ្ជាក់​ថា ស្មាតហ្វូន vivo S1 គឺ​ជា​ស្មាតហ្វូន​ត្រកូល S-Series ដែល​មាន​​ភ្ជាប់​ជា​មួយ​នឹង​ស្លាក​សញ្ញា​ថា "Unlock Your Style" ដែល​តំណាង​ឱ្យ​គោល​ដៅ​របស់​អតិថិជន​វ័យ​ក្មេង ដែល​មាន​ថាមពល​ខ្លាំង ទាន់​សម័យ និង​តែងតែ​ដើរ​ទាន់​និន្នាការ​ចុងក្រោយបំផុត ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​បំផុត។

vivo S1 នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា ប្រព័ន្ធ​ស្កេន​ស្នាម​ម្រាម​ដៃ​ក្រោម​អេក្រង់ កាមេរ៉ា​ខាង​មុខ Selfie ​មាន​ទំហំ 32MP ថាម​ពល​ថ្មធំ 4500mAh ជា​មួយ​នឹង​បច្ចេកវិទ្យា Dual-Engine Fast Charging។

កាមេរ៉ា​ខាង​ក្រោយ AI ចំនួន 3 គ្រាប់ និង​ការ​រចនា​ម៉ូដ​ដ៏​ទាន់​សម័យ​ជា​មួយ​នឹង ២ ពណ៌​សម្រាប់​ធ្វើ​ការ​ជ្រើស​រើស គឺ​ពណ៌ខ្មៅ Diamond Blackនិង​ពណ៌ខៀវ Skyline Blue។ ស្មាតហ្វូន​នេះ​ក៏​មាន​រ៉េម​ទំហំ 6GB និង​ម៉េមូរី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ដែល​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក​នូវ​វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀតផង។

ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ ភ្ជាប់​ជា​មួយ​នឹង​អេក្រង់​ពេញ​គែម Super Amoled Ultra All Screen។ អេក្រង់​នេះ​មាន​ទំហំ ៦,៣៨ អ៊ីញ​ FHD+ កម្រិត​ភាព​ច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និង​​វិមាត្រ​អេក្រង់​​ជា​មួយ​នឹង​តួ​ខ្លួន​របស់​វា​គឺ​មាន​ដល់​ទៅ ៩០% ដែល​ធ្វើ​ឲ្យ​ vivo S1 នេះ​គឺ​អស្ចារ្យ​បំផុត​ក្នុង​ការ​ប្រើប្រាស់​នៅ​ពេល​ដែល​ទស្សនា​ទៅ​លើ​វីដេអូ ឬ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។

ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​បន្ថែម​សម្រាប់​អតិថិជន​ដែល​ជា​អ្នក​គាំ​ទ្រ​ស្មាតហ្វូន vivo S1 ថ្មី​នេះ ក្រុម​ហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​ថា ស្តុក​ថ្មី​សម្រាប់​ស្មាតហ្វូន vivo នឹង​ចាប់​ផ្តើម​ចូល​ថ្មី​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ដែលមិន​បាន​ទិញ​ស្មាតហ្វូន​នេះ​កាល​ពី​សប្ដាហ៍​មុន​នោះ អាច​ធ្វើ​ការ​កក់​ទុក​មុន​ស្មាត​ហ្វូន​ថ្មី​នេះ​បាន។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ក្រុមហ៊ុន vivo ឬ​ចូល​ទៅ​កាន់ Page ផ្លូវការ​របស់​ក្រុមហ៊ុន vivo Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម