​​តម្លៃដើម​ iPhone 6 អស់​ប៉ុណ្ណឹង​សោះ ម៉េច​លក់​​ជាង ១ពាន់​ដុល្លារ?

  • 2014-09-24 18:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទូរសព្ទ​ iPhone 6/6 plus អាច​រក​ទិញ​បាន​ តាំង​ពី​ថ្ងៃ​ទី ១៩ កញ្ញា កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា តម្លៃ​តាម​បណ្ដា​ហាង​ទូរសព្ទ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មុន​ភ្ជុំ​នេះ ​លក់​ចន្លោះ​ពី ១.៤០០​ ដុល្លារ ទៅ ២.៥០០​ដុល្លារ។ តើ​ថ្លៃ​ដើម​ របស់​ iPhone 6 ហ្នឹង​ប៉ុន្មាន​ទៅ?

 

អាន៖ អតិថិជន​​ខ្មែរ​ម្នាក់​កាន់​លុយ​ជាង​ មួយម៉ឺនដុល្លារ​​ចាំ​ទិញ​ iPhone 6/6Plus

 

 

ខាងក្រោម​នេះ​ជា​តម្លៃ​ដែល Sabay ទទួល​បាន​ពី​បណ្ដា​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ​​ម៉ោង ១១ ព្រឹកនេះ កាល​ពី​ថ្ងៃ​ទី ២០ កញ្ញា៖ -iPhone 6 16 GB តម្លៃ​ប្រហែល ១.៤០០ ដុល្លារ​អាមេរិក -iPhone 6 64 GB តម្លៃ​ប្រហែល ១.៦០០ ដុល្លារ​អាមេរិក -iPhone 6 128 GB តម្លៃ​ប្រហែល ១.៧០០ ដុល្លារ​អាមេរិក -iPhone 6 Plus ទំហំ 64 GB តម្លៃ​ជាង ២.៤០០ ដុល្លារ​អាមេរិក -iPhone 6 Plus ទំហំ 128 GB តម្លៃ​ជាង ២.៥០០ ដុល្លារ​អាមេរិក

 

អាន៖ សាហាវមែន! iPhone 6/6 Plus ទមា្លក់​លើ​ថ្មប៉ុន្មានដង​ហើយ​នៅមិន​ព្រម​បែក​អេក្រង់​ទៀត (វីដេអូ)

 

តម្លៃ​សុទ្ធ​តែ​ជាង ១ពាន់​ដុល្លារ ចុះ​ថ្លៃ​ដើម​ផលិត​ប៉ុន្មាន​ទៅ? យោង​តាម​ប្រភព​ពី CNN បាន​ឲ្យ​ដឹង​ថា តម្លៃ​​ទាំង 6 និង 6 plus ក្នុង​មួយ​គ្រឿងៗ Apple ចំណាយ​តែ​ ២២៧ ដុល្លារ​អាមេរិកប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​តម្លៃ​ទៅ​តាម​ Hadware សំខាន់ៗ ដូចជា៖ -បន្ទះ​Board៖ ១២៦ ដុល្លារ -អេក្រង់៖ ៤១,៥០ ដុល្លារ -កាមេរ៉ា៖ ១៦,៥០ ដុល្លារ -ឧបករណ៍​បំពង​សំឡេង៖ ៧ ដុល្លារ -ថ្ម៖ ៣,៥០ដុល្លារ -ថ្លៃ​ចំណាយ​​ដទៃ​ទៀត៖ ៣២,៥០ ដុល្លារ​

 

មើល៖ វីដេអូ​បើក​ប្រអប់​ iPhone6

 

ដូច្នេះ​តម្លៃ​សរុប របស់​ទូរសព្ទ​ជា​ទី​ស្រលាញ់​ រហូត​មាន​អ្នក​ខ្លះ​ចង​មុង ដេក​ចាំ​ទិញ ឬ​មាន​អ្នក​ខ្លះ​កាន់​លុយ​រាប់​ម៉ឺន​ដុល្លារ ​ទៅ​ទិញ​ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ គឺ ថ្លៃ​ដើម​ដែល​ Apple ចាយ​សម្រាប់​​ផលិត ទាំង​អេក្រង់ ៤,៧ អ៊ីញ ​សម្រាប់​iPhone 6 អស់​តែ ២២៧ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។  សម្រាប់ iPhone 6 plus អាច​លើស​ហ្នឹង​តិច​តួច​ ព្រោះ​អេក្រង់​ធំ​ជាង (៥,៥អ៊ីញ)។

 

វីដេអូ​បញ្ជាក់​ពី​តម្លៃ​៖

http://youtu.be/IghsmsAAlvw

 

និយាយ​ទៅ​មើល៍ ថា​តើ​ គួរ​ចំណាយ​ប្រាក់ ជាង ១ពាន់ ឬ​ ២ពាន់​ដុល្លារ​ ទិញ​iPhone ស៊េរី​ថ្មី​ហ្នឹង មួយ​គ្រឿង​​ទេ?

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ cnn

អត្ថបទថ្មី