​បង្ហាញ​ខ្លួន​បាន​ត្រឹម​មួយ​ខែ Huawei ​វ៉ៃ​ចេញ nova 5 បាន​ដល់​ ២ លាន​គ្រឿង

  • 2019-07-30 01:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២១ ​មិថុនា ក្រុមហ៊ុន Huawei ​បាន​ប្រកាស​ផ្សាយ​នូវ​សេរ៊ី nova 5 ​ចំនួន ៣ ម៉ូឌែល ជាមួយ​នឹង​ការ​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ថ្មី Kirin 810 ដែល​រំពឹង​បន្ត​មក​ជា​ហូរហែ​លើ​ស្មាតហ្វូន​ធុន​កណ្តាល​ក្រោយៗ​ទៀត។

ត្រឹម​រយៈ​ពេល ៥ សប្តាហ៍​នៃ​ការ​ប្រកាស​បង្ហាញ​ខ្លួន ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei ក៏​បង្ហើប​ដល់​តួ​លេខ​នាំ​ចេញ​ស្មាតហ្វូន nova 5 ដែល​កើន​ឡើង​ដល់ ២ ​លាន​គ្រឿង​ហើយ។ នេះ​រាប់​បញ្ចូល​ទាំង​ការ​លក់ nova 5i, nova 5 និង nova 5 Pro ខណៈ​ម៉ូឌែល​បំពាក់​កាមេរ៉ា​ក្រោយ ៤ ​គ្រាប់​ nova 5i Pro ទើប​លេច​មុខ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ជោគជ័យ​ដ៏​ធំ​សម្បើម​នេះ បាន​ឆ្លង​កាត់​ការ​លក់​នៅ​ព្រឹត្តិការណ៍ Flash Sale ចំនួន ៤ លើក​រួច​មក​ហើយ និង​ជា​តួ​លេខ​រាប់​តែ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​គត់។ ការ​លក់​បន្ទាប់​នឹង​បូក​ចូល​ជាមួយ​ម៉ូឌែល​ទី​បួន​គឺ nova 5i Pro ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២ សីហា ​ទាំង​ការ​ដាក់​លក់​ធម្មតា​និង​លើ​គេហទំព័រ​យក្ស JD.com និង Vmall.com។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា