ទីផ្សាររថយន្តនៅចិន ឲ្យសញ្ញាដាំក្បាលចុះ
- 2019-07-30 04:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សាររថយន្តនៅចិន ឲ្យសញ្ញាដាំក្បាលចុះ
ចន្លោះមិនឃើញ
សហគមន៍យានយន្តដ៏ធំរបស់ចិន បានកាត់បន្ថយការព្យាករណ៍លើចំនួនលក់រថយន្តនាឆ្នាំ ២០១៩ នេះ ដោយសារតែកំណើនសេដ្ឋកិច្ចយឺត ហើយរំពឹងថាចំនួនលក់នឹងធ្លាក់ចុះរយៈពេល ២ ឆ្នាំជាប់គ្នា។
សហគមន៍យានយន្ត CAAM បានព្យាករណ៍ថាចំនួនលក់រថយន្តនៅចិន នឹងធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំមុន ដោយរំពឹងថាលក់បានចំនួន ២៦,៦៨ លានគ្រឿង។ ការព្យាករណ៍ពេលមុនបានកំណត់ថាការកើនឡើងនៃចំនួនលក់រថយន្តនឹងមាន ០% មានន័យថាមិនឡើងមិនចុះ។
ការកែប្រែលើការព្យាករណ៍នេះកើតមានឡើង បន្ទាប់ពីមានការរិះគន់លើច្បាប់នៃការសាយភាយឧស្ម័នថ្មីនៅប្រទេសចិន ដែលមានការគ្រប់គ្រងមិនបានត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ការលក់។ គួរដឹងថាកាលពីឆ្នាំ ២០១៨ ចំនួនលក់រថយន្តនៅចិនមានការធ្លាក់ចុះ ២,៨%។
គិតចាប់ពីឆ្នាំ ២០០៩ មកចំនួនលក់រថយន្តនៅចិនបានកើនឡើងបន្តបន្ទាប់ រហូតដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រគឺនៅឆ្នាំ ២០១៧ ដែលលក់បាន ២៨,៨៨ លានគ្រឿង៕
ចុចអាន៖