ចាញ់​ ឈ្នះ​ៗ​ គង់​ សំបូរ​ ឡើង​គូ​ឯក​នៅ​សង្វៀន​ថៃ​ Super Champ​ អាទិត្យ​នេះ​

  • 2019-07-30 07:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា​ គង់​ សំបូរ​ និង​មិត្ត​រួម​ជាតិ​ចំនួន​៣នាក់​ទៀត​ នឹង​ឡើង​សង្វៀន​ឯ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ Super Champ ​ថ្ងៃ​អាទិត្យ​នេះ​។​

កម្មវិធីប្រកួត

បើ​តាម​ការ​បង្ហោះ​ក្នុង​ហ្វេសបុក​ផេក​ Muay Thai Super Champ​ មុន​នេះ​ បាន​បញ្ជាក់​ថា​ កីឡាករ​កម្ពុជា​ចំនួន​៤នាក់​រួម​មាន​ គង់​ សំបូរ​ ធន់​ ចាន់តាក់​ ពុយ​ វណ្ណះ​ និង​ ធី​ តុងហី​ ពួកគេ​នឹង​ត្រូវ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ Super Champ​ នា​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ។​ ដោយ​ឡែក​ចំពោះ​កីឡាករ​ គង់​ សំបូរ​ គឺ​ត្រូវ​ប៉ះ​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​ Rittidech​ ក្នុង​តំណែង​គូ​ឯក​ប្រចាំ​កម្មវិធី​ទៀត​ផង។​ សម្រាប់​ការប្រកួតនេះដែរគឺ​ដឹកនាំ​ដោយ​ក្រុម «The Riel Team Promotions»។

ការ​ប្រកួត​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍លេខ៨​ Channel 8​ ចាប់​ពី​ម៉ោង​ ៦,២០​នាទី​ល្ងាច ​ថ្ងៃ​អាទិត្យ​ ទី៤​ សីហា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​