ប្លែក​ទាក់​ភ្នែក Galaxy Note 10 ពណ៌​ផ្កាឈូក​ស្រស់

  • 2019-07-31 01:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៧ សីហា​ខាង​មុខ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung នឹង​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន Galaxy Note 10/Note 10+ ខណៈ​ដែល​ចចាមអារ៉ាម​ទាក់ទិន​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​បាន​លេច​ធ្លាយ​ជា​បណ្តើរៗ​ឥត​ឈប់។

របាយការណ៍​ចុង​ក្រោយ​ពី WinFuture ​បាន​ទម្លាយ​នូវ​រូបភាព Render ថ្មី​មួយ​ផ្សេង​ទៀត​ជុំវិញ​ការ​គ្រោង​ចេញ​ផ្សាយ​ពណ៌​ថ្មី​លើ Galaxy Note 10 ​ដែល​ជា​ជម្រើស​ពណ៌​ផ្កា​ឈូក រំពឹង​អាច​ហៅ​ថា 'Pink' ឬ 'Coral'។ ម៉ូឌែល​នេះ​នឹង​កំណត់​ឲ្យ​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ​ហើយ​ក៏​មិន​ប្រាកដ​ថា​នឹង​មាន​វត្តមាន​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក​ឬ​អត់​នោះទេ។

រំឭក​ថា​ជុំវិញ​លក្ខណៈ​សម្បត្តិ​លេចធ្លាយ​មួយ​ចំនួន​សម្រាប់ Note សេរ៊ី​ឆ្នាំ ២០១៩ នឹង​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 855 Plus ​មាន RAM ទំហំ 8GB (Note 10) និង​ទំហំ 12GB (Note 10+) ​អម​ថាមពល​ថ្ម​ធំ​ដល់ ៣ ៥០០mAh និង ៤ ៣០០ mAh។

ខណៈ​តម្លៃ​ក៏​រំពឹង​ថា​មិន​ខុស​ពី​ជំនាន់​ចេញ​ផ្សាយ Note 9 ដោយ​ត្រកូល Note ក្រោយ​នេះ នឹង​ដាក់​លក់​ក្នុង​តម្លៃ ៩៩៩ ដុល្លារ (Note 10/256GB) និង ១ ១៤៩ ដុល្លារ (Note 10+/256GB)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា