ជើង​ឯក​រង Fortnite ​ប្រាក់​រង្វាន់​ជាង ១​ លាន​ដុល្លារ ធ្លាប់​ត្រូវ​ម្តាយ​ទាញ Xbox គ្រវែង​ចោល

  • 2019-08-01 01:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jaden Ashman ដែល​មាន​រហ័ស​នាម 'Wolfiez' ​ជា​បេក្ខជន​មួយ​រូប​បាន​ឈ្នះ​តំណែង​ជើង​ឯក​រង​នូវ​ប្រាក់​រង្វាន់​ ១ ១២៥ ០០០ ដុល្លារ នៅ​ឯ​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម Fortnite World Cup។

ផ្តើម​ចេះ​លេង​ហ្គេម​នៅ​វ័យ ៦ ឆ្នាំ ​មក​ទល់​បច្ចុប្បន្ន​គេ​មាន​វ័យ ១៥ ឆ្នាំ​ហើយ ប៉ុន្តែ​ទម្រាំ​ជោគជ័យ​ក្នុង​វិស័យ​ហ្គេម​អាជីព​ក្មេង​ប្រុស​រស់​នៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​បាន​ឆ្លងកាត់​ផល​លំបាក​ជា​ច្រើន។ ម្តាយ​របស់ Jaden បាន​ទម្លាយ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រី​បាន​ព្យាយាម​ហាមឃាត់​កូន​ឲ្យ​ជៀសឆ្ងាយ​ពី​ការ​លេង​ហ្គេម ​ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ផ្តោត​លើ​ការ​សិក្សា។

ប្រាប់ BBC ​អ្នក​ស្រី Lisa Dallman ​និយាយ​ថា៖ "ខ្ញុំ​ធ្លាប់​បាន​ហាមឃាត់​កូន​ប្រុស​ខ្ញុំ​មិន​ឲ្យ​លេង​ហ្គេម រហូត​ធ្លាប់​ទាំង​គ្រវែង​ Xbox ចោល​ ខូចខាតយ៉ាងដំណំថែមទៀត​ផង"។ សួរនាំ​ដល់​ការ​ប្រើប្រាស់​ប្រាក់​រង្វាន់​ដ៏​ច្រើន​សម្បើម​នេះ អ្នក​ស្រី​សង្កត់​ធ្ងន់៖ "ខ្ញុំ​មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់​នៅ​ឡើយ"។

យ៉ាងណាមិញ​តាម​ការ​គិត​របស់​សាមី​ខ្លួន​ផ្ទាល់ Jaden ធ្លាប់​និយាយ​ថា​នឹង​ទិញ​ផ្ទះ​ថ្មី​ជូន​ម្តាយ ហើយ​សេសសល់​ប្រាក់​ប៉ុន្មាន​យក​ទៅ​សម្រេច​ក្តី​ស្រមៃ​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ឯង។

បញ្ជាក់​ថា​ព្រឹត្តិការណ៍ Fortnite World Cup ​បាន​ឆ្លង​កាត់​ជើង​ខ្លាំង ១០០ នាក់​មក​ពី​ ៣០ ប្រទេស​ចូលរួម ដោយ​អ្នក​ទាំង​នោះ​ក៏​បាន​ជម្រុះ​ចេញ​ពី​អ្នក​លេង​ឯ​ទៀត​ប្រមាណ​ជាង ៤០ លាន​នាក់​ទូទាំង​សកលលោក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី