Samsung នៅតែជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេគិតត្រឹមពេលនេះ
- 2019-07-31 08:41:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung នៅតែជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេគិតត្រឹមពេលនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបញ្ចេញរបាយការណ៍បង្ហាញអំពីទីផ្សារស្មាតហ្វូនលើសកលលោក ប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៩ ដែលគិតចាប់ពីថ្ងៃទី ១ ខែមេសា ដល់ ៣១ ខែមិថុនា។
ផ្អែកតាមទិន្នន័យខាងលើបង្ហាញថា ត្រកូល Galaxy S10 និងស្មាតហ្វូន Mid-Range ជាច្រើនរបស់ Samsung បានជួយឲ្យក្រុមហ៊ុននេះកើនឡើងចំនួនលក់ ៧,១% ធៀបនឹងឆ្នាំមុន ដោយលក់បានសរុប៧៦,៦ លានគ្រឿង ក្ដោបក្ដាប់ទីផ្សារ ២១,៣% ឈរនៅតំណែងលេខ ១។
ចំណែក Huawei ស្ថិតនៅតំណែងលេខ ២ អាចលក់ស្មាតហ្វូនបាន ៥៦,៧ លានគ្រឿង កើនឡើង ៤,៦% ក្ដោបក្ដាប់ទីផ្សារពិភពលោក ១៥,៨%។
Apple ឈរនៅតំណែងលេខ ៣ បន្ទះចំនួនលក់មិនបានកើនឡើងដូចក្រុមហ៊ុន ២ ខាងលើនោះទេ។ នៅត្រីមាសទី ២ នេះ Apple លក់ iPhone បានសរុប ៣៦,៤ លានគ្រឿង ធ្លាក់ចុះ ១១,៩% បើធៀបនឹងឆ្នាំមុន ក្ដោបក្ដាប់ទីផ្សារ ១០,១%។
Apple មិនមែនថយចុះតែម្នាក់ឯងនោះទេ LG របស់កូរ៉េខាងត្បូងក៏ថយចុះចំនួនលក់ដែរ ពោលថយចុះ ១៨,៥% អាចលក់ស្មាតហ្វូនបាន ៨ គ្រឿងនៅត្រីមាសទី ២ ឆ្នាំ ២០១៩។
កើនឡើងខ្លាំងជាងគេគឺ Realme ដែលជាក្រុមហ៊ុនបំបែកខ្លួនចេញពី OPPO។ នៅអំឡុងពេល ៣ ខែកន្លងទៅនេះ Realme អាចលក់ស្មាតហ្វូនបាន ៤,៧ លានគ្រឿង កើនឡើង ៨៤៨% ឯណោះ។ ចំណែក HMD ដែលផលិតទូរសព្ទម៉ាក Nokia អាចលក់ស្មាតហ្វូនបាន ៤,៨ លានគ្រឿង កើនឡើង ២០%៕
ចុចអាន៖