មកមើល ស្ពានកញ្ចក់វែងជាងគេបំផុតក្នុងពិភពលោក គ្រោងសម្ពោធនៅចិន
- 2019-08-01 02:31:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ស្ពានកញ្ចក់វែងជាងគេបំផុតក្នុងពិភពលោក គ្រោងសម្ពោធនៅចិន
ចន្លោះមិនឃើញ
ស្ពានកញ្ចក់មួយខ្សែដែលនឹងត្រូវកំណត់ថាមានប្រវែងវែងជាងគេបំផុតក្នុងពិភពលោក នឹងត្រូវបើកសម្ពោធជាផ្លូវការនាខែក្រោយនេះហើយក្នុងប្រទេសចិន។
ស្ពានកញ្ចក់នេះ ស្ថិតនៅតំបន់ទេសភាពដ៏ស្រស់ស្អាតនៃ Huangguoshu ដែលមានភាពល្បីល្បាញឈ្មោះដោយសារទឹកជ្រោះ និងថ្មភ្នំ។ ស្ពានកញ្ចក់វែងជាងគេនេះ មានប្រវែងសរុប ៥៥០ម៉ែត្រ ដែលបំបែកកំណត់ត្រាចាស់កាន់កាប់ដោយស្ពានកញ្ចក់មួយផ្សេងទៀតដែលមានប្រវែងត្រឹម ៤៨៨ម៉ែត្រ។ យោងតាមនាយកគ្រប់គ្រងនៃតំបន់ Huangguoshu លោក Pan Zhaofu ឲ្យដឹងថា "យើងចង់បង្កើតរីហ្ស៊តមួយដែលភ្ញៀវទេសចរអាចកម្សាន្ដ និងរីករាយជាមួយសកម្មភាពកីឡាផ្សេងៗដើម្បីសុខភាព។”
គួរឲ្យដឹងថា ស្ពានកញ្ចក់វែងជាងគេនេះ ត្រូវបានចាប់ផ្ដើមសាងសង់ដំបូងកាលពីខែមីនាកន្លងទៅដោយចំណាយទឹកប្រាក់វិនិយោគប្រមាណជា ១លានដុល្លារ ហើយវាជាស្ពានកញ្ចក់ដំបូងគេនៅក្នុងខេត្ត Guizhou ប្រទេសចិន៕