ប្រការ​មួយ​ចំនួន បេក្ខជន​បាក់​ឌុបមិន​ត្រូវប្រព្រឹត្តិ​​ក្នុង​អំឡុងពេល​ប្រលង

  • 2019-08-02 04:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​មិន​យូរ​ទៀត​ទេ ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នឹង​មក​ដល់​ ខណៈ​សិស្ស​ទី​ ១២ ក៏​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទង្វើ​ផ្សេងៗ​ ដែល​គួរ​ប្រព្រឹត្តិ​ និង​មិន​គួរ​ប្រព្រឹត្តិ​ នៅ​ក្នុង​អំឡុងពេល​ប្រលង​។

​នៅ​ថ្ងៃ​ទី ១ ​​សីហា​ ២០១៩ នេះ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​ បាន​ប្រកាស​ពី​បទប្បញ្ញត្តិ​ និង​កម្រិត​វិន័យ​ ដើម្បី​ជា​ព័ត៌មាន​ ឬ​ចំណេះ​ដឹង​ផ្សេងៗ​ សម្រាប់​បេក្ខជន​ប្រលង​បាក់​ឌុប ជៀសវាង​ធ្វើ​ខុស​វិន័យ​នៅ​ក្នុង​កំឡុង​ពេល​ប្រលង​។

​ខាង​ក្រោម​នេះ​ ជា​សកម្មភាព​មួយ​ចំនួន ដែល​ត្រូវ​បាន​ក្រសួង​ចាត់​ទុក​ថា ជា​សកម្មភាព​លួច​ចម្លង​៖

​១. មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ សរសេរ​រូប​មន្ត​លើ​បន្ទាត់ ការ​ស​សេ​រលើ​បាត់​ដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ នៅ​ក្នុង​បន្ទប់​ប្រលង​។​

​២. ចម្លង​សំណៅ​ឯកសារ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ​កន្លែង​អង្គុយ

​៣. អើត​មើល​សន្លឹក​កិច្ចការ​អ្នក​ដទៃ​

​៤. ប្រើ​ប្រាស់​ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅ​ក្នុង​បន្ទប់​ប្រលង​

​៥. អង្គុយ​ខុស​លេខ​តុ​របស់​ខ្លួន​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស​ ឬ​រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ​

​៦. រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា​ខុស​ពី​ប្លង់​កំណត់​ ដោយ​គណៈមេប្រយោគ​

​៧. បង្ក​លក្ខណៈ ឬ​ផ្ដល់​ឱកាស​ឱ្យ​អ្នកដទៃ​ចម្លង​

​៨. ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ប្ដូរ​ក្រដាស​ព្រាង​គ្នា ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ចម្លង​គ្នា​ជាក់​ស្តែង​

​បេក្ខជន​ណា ដែល​បាន​ប្រព្រឹត្តិ​សកម្មភាព​ដូច​បាន​កំណត់​ខាងលើ​នេះ នឹង​ត្រូវ​ចាត់ទុកថា ជា​អំពើ​លួច​ចម្លង ហើយ​ត្រូវ​បញ្ឈប់​មិន​ឱ្យ​ប្រលង​បន្ត​ទៀ​ត និង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​៕

​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទថ្មី