iPhone សេរ៊ី​ឆ្នាំ ២០១៩ នឹង​ពាំនាំ​របស់​ពិសេស​មួយ ដែល​ធ្លាប់​តែ​មាន​លើ iPad

  • 2019-08-02 01:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Apple ​បាន​ប្រកាស​បង្ហាញ​នូវ​ប្រភេទ​ប៊ិច​បច្ចេកវិទ្យា​ឲ្យ​ឈ្មោះ 'Apple Pencil' ដែល​គាំទ្រ​ការ​គូសវាស​នៅ​លើ​ថេបប្លែត​ iPad។ ដោយឡែក​យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ពី Citi Research ​បាន​ព្យាករណ៍​ថា iPhone XI ឬ iPhone 11 ដែល​ត្រៀម​បង្ហាញ​វត្តមាន​នៅ​ខែ​កញ្ញា ក៏​នឹង​អាច​គាំទ្រ​ការ​ប្រើប្រាស់ Apple Pencil ​បាន​ដូច​គ្នា។

តាម​ពិត​ទៅ​ការ​គាំទ្រ​ដំណើរការ​មុខងារ​នេះ គួរ​តែ​ប្រកាស​ក្នុង​ពេល​ក្រុមហ៊ុន​ចេញ​លក់​ស្មាតហ្វូន​អេក្រង់​ធំ iPhone XS Max ​ផ្ទុយ​ទៅ​វិញ Apple ​បែរ​ជា​សម្រិតសម្រាំង​តែ​លើ​ប្រភេទ iPad តាំង​ពី​ត្រកូល Air ដល់ Pro សេរ៊ី​ក្រោយៗ​នេះ​សុទ្ធ​សឹង​អាច​គាំទ្រ​ជាមួយ Apple Pencil ​បែប​នេះ​​ទើប​មាន​ការ​ព្យាករណ៍ ថា iPhone សេរ៊ី​ឆ្នាំ ២០១៩ ក៏​នឹង​មាន​ភាគរយ​ខ្ពស់​ដូច​គ្នា។

រំឭក​ថា​ស្តេច​វិភាគ​លោក Ming-Chi Kuo ក៏​ធ្លាប់​ប្រមើល​មើល​ពី​ការ​គាំទ្រ​ដំណើរការ Apple Pencil ជាមួយ iPhone នៅ​ថ្ងៃ​អនាគត​ផង​ដែរ​កាល​ពី​ពេល​កន្លង​មក តែ​លោក​ពុំ​អាច​បង្ហើប​ពី​ពេលវេលា​ជាក់លាក់។ គ្រប់​យ៉ាង​នឹង​ផ្តល់​ជា​ចម្លើយ​ច្បាស់ការ​ចែកជូន​អតិថិជន​អ្នក​គាំទ្រ ក្នុង​អំឡុង​ខែ​កញ្ញា​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី