Katy Perry ត្រូវ​អស់​ ៥៥ ម៉ឺនដុល្លារ រឿង​បទ "Dark Horse” ចម្លងភ្លេងពីគេ

  • 2019-08-04 05:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​បាន​សម្រេច​ថា​ Katy Perry និង​ដៃ​គូ​និពន្ធ​បទ​ចម្រៀង រួម​ទាំង​ផលិតកម្ម​របស់​នាង​ត្រូវ​បង់​ថ្លៃ​សំណង​ ២,៨៧ លាន​ដុល្លារ លើ​រឿង​ក្ដី​​បទ "Dark Horse” ដែល​ចេញ​ឆ្នាំ​ ២០១៣ ចម្លង​ភ្លេង​ពី​បទ​ចម្រៀង​ "Joyful Noise” របស់​តារា​ចម្រៀង Flame។

​តាម​ការ​ប្រកាស​សាល​ក្រម​ Katy Perry ត្រូវ​​បង់​ថ្លៃ​សំណង​​ជាង ៥៥ ម៉ឺនដុល្លារ ហើយ​ផលិតកម្ម​ Captiol Records របស់​នាង​ត្រូវ​បង់​ ១,៣ លាន​ដុល្លារ។ ​អ្នក​ចូល​រួម​ផលិត​បទ "Dark Horse” ចំនួន​ ៥ នាក់​ក៏​ត្រូវ​បង់​ថ្លៃ​សំណង​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​ Max Martin ត្រូវ​បង់​ ២៥៣ ០០០ ដុល្លារ និង​ Dr. Luke ត្រូវ​បង់​ ៦១ ០០០ ដុល្លារ។

Flame

គួរ​ដឹង​ថា​ក្នុង​ពាក្យ​បណ្ដឹង​ម្ចាស់​បទ "Joyful Noise” បាន​ទារ​សំណង​ដល់​ ២០ លាន​ដុល្លារ​ឯណោះ ដោយ​អះអាង​ថា​បទ "Dark Horse” អាច​រក​ចំណូល​បាន​ ៤១ លាន​ដុល្លារ។ ប៉ុន្តែ​មេធាវី​ការពារ​ Katy Perry និង​ Katy ផ្ទាល់​និយាយ​ថា​ នាង​ទទួល​បាន​ប្រាក់​ចំណេញ​ត្រឹម​ ២,៤ លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​សេស​សល់​ទាំង​ប៉ុន្មាន​ត្រូវ​បែងចែក​ឲ្យ​ទៅ​ខាង​ផលិតកម្ម និង​ក្រុម​ការងារ៕​

ចុចអាន ៖ "Dark Horse” របស់ Katy Perry ត្រូវតុលាការកាត់ក្ដីថាចម្លងភ្លេងពីបទផ្សេង

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង