Herrera៖ ខ្ញុំ​ដឹង​ថា PSG ជា​ក្លឹប​ ដែល​គេ​ស្អប់​បំផុតនៅ​បារាំង

  • 2019-08-06 11:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Ander Herrera បាន​សារភាព​ត្រង់​ៗ​ថា ក្លឹប​ដែល​ខ្លួន​កំពុង​ប្រកប​អាជីព​គឺ ក្លឹប Paris Saint-Germain គឺ​ជា​ក្លឹប​ដែល​គ្រប់​គ្នា​ស្អប់​ជា​ទី​បំផុត​ នៅ​ប្រទេស​បារាំង។

កីឡាករ​រូប​នេះ​បាន​និយាយ​ប្រាប់​ France Football ថា៖ " ក្លឹប​ PSG ជា​ក្លឹប​យក្ស​មួយ ហើយ​ក្លឹប​នេះ ជា​ក្លឹប​ដែល​គួរ​ឲ្យ​គោរព ក្លឹប​នេះ​ជា​ក្លឹប​ដ៏​អស្ចារ្យ​មួយ។ មាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​នេះ " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​ក៏​ដឹង​ថា ក្លឹប​មួយ​នេះ​ជា​ក្លឹប​ ដែល​មាន​គេ​ស្អប់​ច្រើន​បំផុត​នៅ​ប្រទេស​បារាំង​ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ឲ្យ​គេ​ស្អប់​បែប​នេះ " ។

គួរ​រម្លឹក​ផង​ដែរ​ថា Herrera បាន​ចូល​រួម​ជាមួយ​ក្លឹប Paris Saint-Germain នៅ​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី