ចិន​បញ្ចេញរថយន្ត SUV អគ្គិសនី មានបំពាក់ទ្វារ​ប្លែកពីគេបំផុត

  • 2019-08-07 04:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​មួយ​ឈ្មោះ​ថា​ Human Horizons បាន​បញ្ចេញ​រថយន្ត​ SUV ​ថ្មី​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ ដែល​ជា​ម៉ូដែល HiPhi 1។

ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​លើ​រថយន្ត​នេះ គឺ​នៅ​ត្រង់​ទ្វារ​ផ្នែក​អ្នក​ដំណើរ​ខាង​ក្រោយ​ ដែល​មាន​វា​មាន​លក្ខណៈ​ប្លែក​បំផុត ដូច​ជា​ទ្វារ​លើ​រថយន្ត​ Rolls-Royce ផង និង Tesla Model X ផង។

ក្រៅ​ពី​វា​នេះ នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​គ្រឿង​បរិក្ខារ​គួរ​ចាប់​អារម្មណ៍​ជា​ច្រើន រួម​មាន​អេក្រង់​ទំហំ​ធំ​ចំនួន​បី មាន​មួយ​នៅ​ពី​ក្រោយ​ចង្កូត​រថយន្ត មួយ​នៅ​ចំ​កណ្ដាល និង​មួយ​ទៀត​នៅ​ផ្នែក​អ្នក​ដំណើរ​ខាង​មុខ។

​​​រថយន្ត​អគ្គិសនី​នេះ​​​ដំណើរ​ការ​ដោយ​ម៉ូទ័រ​ដែល​បាន​ថាមពល​ពី​អាគុយ​ទំហំ ៩៦ គីឡូវ៉ាត់​ម៉ោង​ ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ​ ៦៤៤ គីឡូម៉ែត្រ​ ពេល​សាក​មួយ​ពេញ ហើយ​ប្រើ​ពេល​តែ ៣,៩ វិនាទី ដើម្បី​ស្ទុះ​​ដល់ ១០០ គ.ម/ម៉។

ក្រុមហ៊ុន​ខាង​លើ​បាន​និយាយ​ថា​ មាន​គម្រោង​ដាក់​លក់​រថយន្ត​នេះ​ផ្ដាច់​មុខ​នៅ​ប្រទេស​ចិន​ក្នុង​ដំណាក់​កាល​ដំបូង រួច​ទើប​ពង្រីក​ទៅ​ទីផ្សារ​ពិភពលោក ប៉ុន្តែ​មិន​បាន​ប្រាប់​​ពី​កាល​បរិច្ឆេទ​ចេញ​លក់ និង​តម្លៃ​នៅ​ឡើយ​ទេ៕​​

ចុចអាន៖

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង