ខាន​ចេញ​ពីរ​ឆ្នាំ ហ្គេម​ប្រណាំង​ឡាន Need For Speed នឹងត្រលប់មកវិញនៅខែសីហានេះ

  • 2019-08-06 02:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន EA លោក​ Andrew Wilson ​បាន​បញ្ជាក់​ជា​សាធារណៈ​ថា​ហ្គេម​ប្រណាំង​រថយន្ត Need for Speed ជំនាន់​ថ្មី​នឹង​មាន​ប្រកាស​ក្នុង​ព្រឹត្តិការណ៍ Gamscom ២០១៩ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ចន្លោះ​ថ្ងៃ​ទី ២០-២៤ សីហា។

ក្នុង​គម្រប់​ខួប​នៃ​ការ​ចេញ​ផ្សាយ​ហ្គេម NFS ​រយៈ ពេល ២៥ ឆ្នាំ សម្រាប់​ជំនាន់​ឆ្នាំ ២០១៩ នឹង​មាន​ការ​វិវត្ត​ជា​ធំ​លើ​ការ​តុបតែង​រថយន្ត។ សេរ៊ី​ចុង​ក្រោយ​បង្អស់​បាន​ប្រកាស​កាល​ពី​ឆ្នាំ ២០១៧ ឲ្យ​ឈ្មោះ NFS: Payback ​លើ​ឧបករណ៍​ PS4, Xbox One និង PC។

បញ្ជាក់​ថា​ហ្គេម​ប្រណាំង​រថយន្ត​ Need for Speed ​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Ghost Games ​និង​ចេញ​ផ្សាយ​ដោយ EA ដែល​មាន​ដើម​កំណើត​តាំង​ពី​ឆ្នាំ ១៩៩៤។ មក​ទល់​ពេល​បច្ចុប្បន្ន​មាន ២៣ ជំនាន់​ហើយ​បាន​ចេញ​ផ្សាយ​នៅ​លើ​ទីផ្សារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី