Jennie ពាក់តែអាវយឺតសោះមើលទៅស្អាតមិនធម្មតា

  • 2019-08-09 04:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​តែ​ឃើញ​ Jennie BLACKPINK ស្លៀក​ពាក់​សិច​ស៊ី ឥឡូវ​មក​មើល​នាង​ស្លៀក​ពាក់បែប​សាមញ្ញ​ធម្មតា​ៗ​វិញ​ម្ដង​។ Jennie​ តែងតែថតរូបណាដែល​មើលទៅ​សិចស៊ី កម្រមានរូបណាមើលទៅសាមញ្ញ ដែលធ្វើឲ្យនារីៗធម្មតាៗពិបាកលែងខ្លួន​តាម។

យ៉ាងណាមិញ នាងក៏មាននូវរូប​ភាពជាច្រើនដែលថតបានដោយអ្នកគាំទ្រផងដែរ។ ស្ទាយលែងខ្លួនរបស់តារារ៉េបប្រចាំក្រុមស្រីស្អាតម្នាក់នេះ មានគ្រប់បែបយ៉ាងទាំងអស់ ទាំងសិចស៊ី ទាំងសាមញ្ញ មួយណាក៏ស្អាត ទាក់ចិត្តអ្នកគាំទ្រជានិច្ច។ ថ្ងៃនេះ យើងលើកយក​តែរូបភាព​ដែល នាងបានស្លៀកពាក់សាមញ្ញៗមួយចំនួនមកបង្ហាញជូននារីៗ។

ម្ចាស់​បទ​ SOLO នេះ​គ្រាន់​តែ​ពាក់​អាវ​យឺត និង​ស្លៀក​ខោ​ខាវ​ប៊យ​ ប៉ុន្តែ​នាង​មើល​ទៅ​ពិត​ជា​ស្អាត​ ដែល​នារី​ៗ​គួរ​ឲ្យ​តែ​រៀប​ចំ​ខ្លួន​តាម​នាង​។ ខាង​ក្រោម​នេះ​គឺជា រូប​ថត​ដែល​នាង​បាន​ពាក់​យឺត​ធម្មតាៗ​និង​ស្លៀក​ខោខាវ​ប៊យ​ឬខោសាច់ក្រណាត់ធម្មតាទៅ​ព្រលាន​យន្តហោះ​កាល​ពី​ពេល​មុនៗ​៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា