យាន​មួយ​លើភពអង្គារ​ កំពុង​ពិនិត្យ​ដី​នៅ​តំបន់​ដែល​ធ្លាប់មាន​ទឹក

  • 2019-08-07 07:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចុះចត​បាន ៧ឆ្នាំ​នៅលើភព​អង្គារ ពេលនេះ​យាន Curiosity rover កំពុង​ពិនិត្យ​ជាតិដី​ដែល​នៅ​សល់​មួយកន្លែង​នៅភ្នំ Mount Sharp នៃ​ភព​ក្រហម​នេះ ពោលគឺ​ជា​កន្លែង​ដែលត្រូវបាន​អ្នកវិទ្យាសាស្រ្ត​អះអាង​ថា ធ្លាប់មាន​ទឹក​កាលពី​រាប់ពាន់លាន​ឆ្នាំមុន។

រូបថត៖ អង្គការណាសា

Mount Sharp ស្ថិតក្នុង​រណ្តៅ​ធំមួយហៅថា Gale Crater ដែលមាន​ទំហំ​មុខ​កាត់ ១៥៤​គីឡូម៉ែត្រ អាយុ​កាល​ប្រមាណពី ៣,៥ ទៅ ៣,៨ពាន់លាន​ឆ្នាំ។ មក​ដល់ពេល​នេះ យាន​ Curiosity បាន​ខួងយក​គំរូ​ពីទីនោះ​បានចំនួន ២២​គំរូហើយ។

លោក Kristen Bennett មកពី​ US Geological Survey បាន​ឱ្យដឹងថា «តំបន់​នេះ​គឺ​ជា​ផ្នែកមួយ​ ក្នុង​ចំណោម​ហេតុផល​ជាច្រើន​​ដែល​យើង​មក​រណ្តៅ Gale។ យើងបាន​នឹង​កំពុងសិក្សាតំបន់​ពីគន្លងភព​អង្គារ ១០ឆ្នាំ​មក ហើយ​ទីបំផុត​យើងបាន​ឃើញ​កៀក​តំបន់​នេះហើយ»៕

ចុចអាន​បន្ថែម៖ ដឹងអត់! ៧ឆ្នាំ​មកនេះ យាន Curiousity ធ្វើដំណើរបាន​២១គីឡូម៉ែត្រ​នៅលើ​ភពអង្គារ (មានវីដេអូ)

ប្រភព៖ CNN   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី