Samsung លក់ Note 10+ 5G ​ថ្លៃ​លើស​ប្រភេទ​ធម្មតា​ប្រមាណ ២០០ ដុល្លារ

  • 2019-08-09 01:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាន់​ទូរសព្ទ 5G មិន​ត្រឹម​តែ​មាន​លើ​ត្រកូល S10 ក្រឡេក​មើល Note 10 សេរ៊ី​ឆ្នាំ ២០១៩ ដែល​ Samsung ទើប​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​មាន​ដាក់​លក់​លើ​ទីផ្សារ​ដូច​គ្នា។

នៅ​ទីផ្សារ​សហរដ្ឋអាមេរិក ​ក្រុមហ៊ុន Verizon ​បាន​កំណត់​ការ​ដាក់​លក់ Galaxy Note 10 Plus 5G ​ទំហំ 256GB ​ថ្លៃ ១ ២៩៩ ដុល្លារ ខណៈ​ប្រភេទ​ធម្មតា​ថ្លៃ ១ ០៩៩ ដុល្លារ។ រី​ឯ​ទំហំ 512GB ​ថ្លៃ ១ ៣៩៩ ដុល្លារ ​ធៀប​នឹង​ជំនាន់​ធម្មតា​ថ្លៃ ១ ១៩៩ ដុល្លារ។ ការ​កុម្ម៉ង់​ទិញ​បើក​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ត​ទៅ ​មុន​ទៅ​ដល់​ដៃ​អតិថិជន​នៅ​ថ្ងៃ​ទី ២៣ សីហា។

ជម្រើស​ពណ៌​នៃ Note 10 Plus 5G ​ក៏​មាន ៣ ពណ៌​ដូច​ប្រភេទ​ធម្មតា ដូច​ជា​ស ខ្មៅ និង Aura។ ចំពោះ​ភាព​ខុស​ប្លែក​គ្នា​រវាង​ប្រភេទ 5G និង​ធម្មតា​គឺ​គ្មាន​អ្វី​លើស​ខ្វះគ្នា​នោះ​ឡើយ ដោយ​មាន​អេក្រង់​និង​កាមេរ៉ា​ដូច​គ្នា​បេះដាក់ ​ខុស​ពី​ S10 5G ​ដែល Samsung ​បាន​ច្នៃ​អេក្រង់​ទំហំ​រាង​ធំ​ជាង​ និង​បន្ថែម Sensor ToF ខ្លាំង​ជាង S10 ធម្មតា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម