ស្ងាត់ៗ​បាត់វីដេអូ Samsung ឌឺ​ដង​ iPhone រឿង​រន្ធ​កាស

  • 2019-08-09 01:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Samsung តែង​តែ​បញ្ចេញ​វីដេអូ​​ឌឺ​ដង​ Apple ជា​ញឹកញាប់​តាម​រយៈ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ពី​ស្មាតហ្វូន​របស់​ខ្លួន។ ប៉ុន្តែ​ពេល​នេះ Samsung បាន​ដើរ​តាម​គន្លង Apple លុប​បំបាត់​រន្ធ​កាស 3.5 mm ដែល​ពី​មុន​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​​ធ្លាប់​ឌឺ​ដង​ឲ្យ Apple លើ​ការ​​ដក​រន្ធ​កាស​នេះ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​គឺ​ស្ងាត់ៗ​ស្រាប់​តែ​បាត់​ វីដេអូ​មួយ​ចំនួន​ដែល Samsung មាន​បង្កប់​ការ​ឌឺ​ដង​ដល់​ iPhone។ វីដេអូ​ដែល​ Samsung បាន​​បញ្ឈឺ​ iPhone មួយ​ចាស់​ដៃ​ មាន​ចំណង​ជើង​ថា "Growing Up” ចេញ​កាល​​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នោះ បាន​បាត់​ពី​គណនី​ធំៗ​មួយ​ចំនួន​របស់ Samsung។

គេ​បាន​ប្រទះ​ឃើញ​ថា​​លើ​គណនី Samsung Mobile USA ដែល​មាន​ Subscriber ជិត ១,៨ លាន​នាក់ និង​គណនី​ធំ​ Samsung មាន​ Subscriber ចំនួន​ ៣,៨ លាន​នាក់ ​លែង​មាន​វីដេអូ "Growing Up” ទៀត​ហើយ។

យ៉ាងណាក្ដី​វីដេអូ​នេះ​មិន​ទាន់​បាត់​ពី​ស្រមោល​ពី​គណនី Samsung ទាំង​អស់​នោះ​ទេ។ បើ​ចូល​មើល​គណនី Samsung Malaysia គេ​ឃើញ​ថា​នៅ​មាន​វីដេអូ​ឌឺ​ដង​នេះ​នៅ​ឡើយ។ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម​នេះ ៖​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង