មាន​ ៥% ប៉ុណ្ណោះ នៅប្រើ iPhone 5/5c និង iPad ស៊េរីចាស់

  • 2019-08-09 06:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ Apple បាន​ទិន្នន័យ​ថ្មី​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ដល់​ក្រុម Developer ដែល​តួ​លេខ​នេះ​តែង​តែ​បញ្ចេញ​រៀងរាល់​ ២ ទៅ ៣ ខែ​ម្ដង ដោយ​ផ្អែក​តាម​​ការ​ចូល​ទៅ​កាន់ App Store របស់​ម្ចាស់​ឧបករណ៍។

ទិន្នន័យ​បាន​បង្ហាញ​ថា​ មាន​ iPhone, iPad និង iPod ចំនួន ៨៨% កំពុង​ដំណើរ​ការ​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12។ តួ​លេខ​នេះ​អាច​ឡើង​ដល់ ៩០% ប្រសិន​បើ​រាប់​តែ​ឧបករណ៍​ដែល​ចេញ​កាល​ពី ៤ ឆ្នាំ​ចុង​ក្រោយ។

ចំពោះ​ iOS 11 វិញ​មាន​ ៧% កំពុង​ប្រើ​ប្រាស់​វា ហើយ​មាន ៥% ទៀត​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ចាស់ៗ។ គួរ​ដឹង​ថា​ឧបករណ៍​ដែល​​មិន​អាច​ដំឡើង iOS 11 បាន​មាន​ដូច​ជា​ iPhone 5, iPhone 5c និង iPad ជំនាន់​ទី​បួន។

នេះ​ទំនង​ជា​តួ​លេខ​ចុង​ក្រោយ​ហើយ​សម្រាប់ iOS 12 ដោយ​សារ​ខែ​ក្រោយ​នេះ​ Apple នឹង​បញ្ចេញ iOS 13 ជា​ផ្លូវ​ការ​ហើយ៕

ចុចអាន ៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង