Pep ចេញមុខបញ្ជាក់ពីស្ថានភាពរបួសរបស់ Sane ស្របពេលដែល Bayern តាមចែចូវ
- 2019-08-09 13:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ចេញមុខបញ្ជាក់ពីស្ថានភាពរបួសរបស់ Sane ស្របពេលដែល Bayern តាមចែចូវ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ខ្សែស្លាបអាល្លឺម៉ង់កីឡាករ Leroy Sane មានរបួសសរសៃជង្គង់ ហើយអាចនឹងអវត្តមានចំនួន ៧ខែ។
លោកបាននិយាយថា៖ " ខ្ញុំមិនសូវដឹងច្បាស់ដែរ ធម្មតារបួសប្រភេទនេះ មានរយៈពេល ៦ ឬ ៧ខែ។ សង្ឃឹមថា ខែកុម្ភៈ និងមីនា គេនឹងត្រលប់មកវិញ " ។
លោកបានឆ្លើយសំនួរពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែល Sane ផ្ទេរទៅ Bayern Munich ថា៖ " ខ្ញុំអត់គិតថា Sane ចេញទេ។ គេអត់បានប្រាប់ខ្ញុំថា ចង់ចេញពីក្លឹបផង ហើយគេលេងប្រកួត Pre-Season '' ។
គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មាន Goal ក្លឹប Bayern Munich តាមចែចូវ Sane ជាច្រើនខែហើយ ប៉ុន្តែមិនទាន់បានសម្រេច៕