ចេញ​ពិន្ទុ​វាយ​តម្លៃ​បន្ទះ​ឈីប​ថ្មី Snapdragon 865 អាចឈ្នះឈីប A12 លើ iPhone XS Max

  • 2019-08-12 01:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ២០១៩ នេះ​ក្រុមហ៊ុន Qualcomm ​បាន​ប្រកាស​ផ្សាយ​នូវ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Snapdragon 855+ ដែល​សព្វថ្ងៃ​មាន​ចេញ​ផ្សាយ​ជាមួយ​ស្មាតហ្វូន​ធុន​ធ្ងន់​ប៉ុន្មាន​ម៉ូឌែល និង​រំពឹង​ប្រកាស​បន្ត​ទៀត​លើ​ស្មាតហ្វូន​ក្នុង​ពេល​ខាង​មុខ។

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​អាមេរិក​ក៏​នៅ​តែ​បន្ត​អភិវឌ្ឍ​សេរ៊ី​ក្រោយ​មួយ​ផ្សេង​ទៀត​ប្រើប្រាស់​ឈ្មោះ 'Kona' ដែល​ត្រូវ​បាន​ជឿជាក់​ថា​ជា​ឈីប Snapdragon 865 ​ហើយ​ចំពោះ​ការ​វាយ​តម្លៃ​ពិន្ទុ​លើ Single-core ទទួល​បាន ៤ ១៤៩ ពិន្ទុ​និង Multi-core ទទួល​បាន ១២ ៩១៥ ពិន្ទុ។

ការ​វាយ​តម្លៃ​នេះ​តេស្ត​ឡើង​លើ​ម៉ាស៊ីន​ដែល​ប្រើប្រាស់ RAM ទំហំ 6GB ​រត់​លើ​ប្រព័ន្ធ​ប្រតិបត្តិ Android 10 និង​មាន​អង្គ​គណនា​ល្បឿន ១,៨០GHz។ ប៉ុន្តែ​ពិន្ទុ​នេះ​យក​ឈ្នះ​លើ​ស្មាតហ្វូន​ម៉ូឌែល​ណាៗ​ទាំង​អស់ រួម​បញ្ចូល​ទាំង iPhone XS Max (Multi-core បាន ១១ ២១៧ ពិន្ទុ) របស់ Apple ​ផង​ដែរ។

តាម​ចចាមអារ៉ាម​បន្ទះ​ឈីប Snapdragon 856 រំពឹង​នឹង​បំពាក់​លើ​ស្មាតហ្វូន​សេរ៊ី​ក្រោយៗ​សម្រាប់​ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា