កម្ពុជា ថៃ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលអចលនទ្រព្យគេចង់បានបំផុតលើលោក
- 2019-08-11 04:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ថៃ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលអចលនទ្រព្យគេចង់បានបំផុតលើលោក
ចន្លោះមិនឃើញ
តម្លៃនៃការរស់នៅក្នុងប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ឬ បារាំងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
វេបសាយ Womensarticle បាយរាយបញ្ជីប្រទេស១០ដែលអាចទិញផ្ទះបានក្នុងតម្លៃសមរម្យបំផុត ក្នុងនោះ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១ ដែលមានតម្លៃអចលនទ្រព្យសមរម្យ និង តម្លៃនៃការរស់នៅចំណាយតិចបំផុតធៀបនឹងប្រទេសនានាលើលោក។
បន្ទាប់មកមានដូចជា៖ លេខ២គឺប្រទេសអេក្វាឌ័រ លេខ៣ម៉ិកស៊ីកូ លេខ៤អាហ្សង់ទីន លេខ៥វៀតណាម លេខ៦ថៃ លេខ៧ប៊ុលហ្គារី លេខ៨ហុងគ្រី លេខ៩អាល់បានី និង លេខ១០កូឡុំប៊ី។
លក្ខខ័ណ្ឌអាកាសធាតុអំណោយទាននៃតំបន់ត្រូពិក តម្លៃអចលនទ្រព្យសមរម្យ ការចំណាយតិច និង ប្រជាជនរួសរាយរាក់ទាក់នៅអាស៊ីអាគ្នេយ៍ ឬ យ៉ាងហោចណាស់ឱកាសវិនិយោគពីដីផ្ទះនោះពេលគេចង់លក់ដូរវិញ បានធ្វើឲ្យជនបរទេសជាច្រើនដែលដក់ចិត្តនឹងប្រទេសទាំងនេះ បានមកស្វែងរកការសោយសុខជីវិតចុងក្រោយដូចជានៅប្រទេសថៃ វៀតណាម ឬ កម្ពុជាជាដើម បន្ទាប់ពីពួកគេចូលនិវត្តន៍។
១ កម្ពុជា
ត្បិតកម្ពុជាមិនមែនជាឋានសួគ៌នៅតំបន់ត្រូពិក តែវាកៀកនឹងដល់ចំណុចនោះហើយ។ បើធៀបនឹងប្រទេសតំបន់ត្រូពិកដទៃទៀត តម្លៃនៃការរស់នៅប្រទេសកម្ពុជាចំណាយតិចជាងគេ។
ផ្ទះប្រណីតមួយដែលមានបន្ទប់គេង ៤ និងអាងហែលទឹកមួយ មានតម្លៃជួលត្រឹមតែ ៦០០ ដុល្លារ ប៉ុណ្ណោះក្នុង១ខែ ឬ ផ្ទះលំហែមួយដែលមានបន្ទប់គេង៣ គេអាចទិញក្នុងតម្លៃ ២០,០០០ ដុល្លារ ហើយគេអាចជួលអ្នកថែសួនម្នាក់ឲ្យមើលផ្ទះលំហែឲ្យគេក្នុងតម្លៃប្រមាណ ២,០០០ ដុល្លារក្នុង១ឆ្នាំ។
និយាយបែបផ្សេង វីឡាប្រណីតមួយនៅកម្ពុជា គេអាចជួលក្នុងតម្លៃប្រមាណ ៦០០ ដុល្លារក្នុង១ខែ ធៀបនឹង បន្ទប់ជួលមួយទំហំ ៤០ ម៉ែត្រការ៉េនៅហុងកុងមានតម្លៃរហូតដល់ ២,០០០ ដុល្លារក្នុង១ខែ ឃើញថាថ្លៃជួលខុសគ្នាដល់ទៅជាង៣ដង។
២ វៀតណាម
ថ្មីៗនេះ វៀតណាមបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព។ ទោះបីជាជនបរទេសធ្លាប់ត្រូវបានហាមឃាត់មិនឱ្យទិញដីនៅក្នុងប្រទេសនេះក៏ដោយ ប៉ុន្តែគោលការណ៍នោះ ត្រូវបានកែប្រែវិញហើយកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផ្ទះប្រណីតមានតម្លៃរាប់លានដុល្លារនៅតាមឆ្នេរសមុទ្រ ប៉ុន្តែគេអាចរកទិញខុនដូ ឬ ផ្ទះតូចៗ ដែលមានតម្លៃចាប់ពី ២៥,០០០ ដុល្លារ ដល់ ៥០,០០០ដុល្លារ។
៣ ថៃ
ថៃក៏ស្ថិតក្នុងចំណោមទិសដៅទេសចរណ៍ដ៏ពេញនិយម។ គេអាចទិញខុនដូប្រណីតក្នុងតម្លៃ ៣០,០០០ ដុល្លារ ឬ អាចរកទិញផ្ទះធំទូលាយជាងនេះក្នុងតម្លៃប្រហែល ៦០,០០០ ដុល្លារ ហើយគេក៏អាចរកកន្លែងញ៉ាំអាហារថោកៗជាច្រើនកន្លែង៕
អាន៖ ប្រជាជនជាង១៦លាននាក់នៅចិនរកចំណូលទាបជាង៣៤០ដុល្លារ១ឆ្នាំនៅឡើយ