ពីមុន OnePlus 7 Pro លឿនជាងគេ ឥឡូវមានអ្នកប្រជែងតំណែងហើយ
- 2019-08-12 04:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីមុន OnePlus 7 Pro លឿនជាងគេ ឥឡូវមានអ្នកប្រជែងតំណែងហើយ
ចន្លោះមិនឃើញ
តំណែងជើងឯកទូរសព្ទល្បឿនលឿនជាងគេបានទៅលើ OnePlus 7 Pro ដែលទទួលបានពិន្ទុដល់ទៅ ៣៧៣៩៥៣ ឯណោះលើ AnTuTu កាលពីប្រកាសបង្ហាញមុខនៅខែឧសភា កន្លងទៅ។
ស្រាប់តែថ្មីៗនេះយោងតាមប្រភពពី iceuniverse បានឲ្យដឹងថា ស្មាតហ្វូនប៊ិច Galaxy Note 10 បានវ៉ាដាច់យកតំណែងស្មាតហ្វូនដំណើរការលឿនរហ័សជាងគេ ដោយដាក់តេស្តលើកម្មវិធី AndroBench(មិនបានបញ្ជាក់ពិន្ទុនោះដែល Note 10 ដណ្តើមបាននោះទេ។
យ៉ាងណាមិញ លទ្ធផលបង្ហាញថា Note 10 មានល្បឿន read ដល់ទៅ ១៥៧៧.១៤ MB/s តាមពីក្រោយដោយ Galaxy Fold មានល្បឿន read គឺ ១៤៧៨.៨៥ MB/s ខណៈដែល OnePlus 7 Pro មានល្បឿន read ត្រឹម ១៤៧១.៨ MB/s។
ព្រមជាមួយនឹងដំណើការដោយប្រព័ន្ធថ្មី(UFS 3.0) របស់ Samsung បានជួយឲ្យស្មាតហ្វូនដំណើការលឿនទ្វេរដង ហើយក៏ជាឃ្លាំងទុកឯកសារដ៏សម្បើមសម្រាប់ទូរសព្ទនាបច្ចុប្បន្នដែលត្រូវការកន្លែងធំបែបនេះតួយ៉ាងដូច Note 10+ តែម្តងមេម៉ូរីម៉ាស៊ីនឡើងដល់ 512GB។
សង្កេតឃើញថា ស្មាតហ្វូនចេញថ្មីចុងក្រោយបំផុតនៅលើទីផ្សារមានតែ ៣ ម៉ូឌែលនេះប៉ុណ្ណោះដែលប្រើ UFS 3.0 (Universal Flash Storage ជំនាន់ចុងក្រោយ 3.0)។
UFS 3.0 បានប្រកាសចេញដំបូងនៅដើមឆ្នាំ ២០១៨ ដោយអាចជួយឲ្យកម្មវិធីបើកលឿនជាងមុន, ចូលទៅកាន់ File លឿនជាងមុខ ហើយអាចឲ្យហ្គេមបើកលឿនជាងមុនផងដែរ បើប្រៀបនឹង UFS 2.1 ដែលប្រើលើស្មាតហ្វូនកំពូលភាគច្រើន។ ទូរសព្ទដែលប្រើ UFS 3.0 ក៏អាចបើកចេញបានលឿន និងមានសមត្ថភាពទ្រទ្រង់រូបភាព និងវីដេអូទំហំធំ បានដោយងាយទៀតផង៕