Galaxy A10s ចេញលើទីផ្សារ មានថ្មទំហំ ៤០០០ mAh

  • 2019-08-13 01:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន​ត្រកូល Galaxy A ​ហាក់​ទទួល​បាន​ភាព​ជោគជ័យ​គួរសម​សម្រាប់​ឆ្នាំ ២០១៩ នេះ ដោយ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ក៏​នៅ​តែ​បន្ត​ចេញ​ផ្សាយ​ជំនាន់​ថ្មី​មួយ​ម៉ូឌែល​ទៀត​គឺ Galaxy A10s។ វិវត្ត​នូវ​មុខងារ​ថ្មី​ច្រើន ជាមួយ​ការ​បំពាក់​ថាមពល​ថ្ម​ធំ និង​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខាងក្រោយដែល​នេះ​សុទ្ធសឹង​ជា​ចន្លោះ​ប្រហោង​ខកខាន​មាន​លើ A10។

A10s បំពាក់​អេក្រង់ IPS ​ប្រភេទ Infinity-V ទំហំ ៦,២ អ៊ីញ មាន​កម្រិត​បង្ហាញ ៧២០x១ ៥២០ ភីកសែល ដោយ​បំពាក់​នូវ​អង្គ​គណនា CPU Octa-core (៤ cores រត់​នៅ​ល្បឿន ២,០GHz និង ៤ cores ​រត់​នៅ​ល្បឿន ១,៥GHz) បន្សំ​នឹង RAM 2GB បូក​អង្គ​ផ្ទុក 32GB គាំទ្រ​ការ​បន្ថែម microSD ពី​ខាង​ក្រៅ។

ផ្នែក​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 13MP (f/1.8) + 2MP (Depth Sensor) និង​ខាង​មុខ​បន្សល់​ទុក​កាមេរ៉ា​មុខ​ទំហំ 8MP មាន Aperture f/2.0 គាំទ្រ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ដោះ​សោ​ទៀត​ផង។ ថាមពល​ថ្ម​ធំ ៤ ០០០mAh រត់​លើ​ប្រព័ន្ធ Android 9.0 Pie និង One UI ជំនាន់​ចុង​ក្រោយ។ ចំពោះ​តម្លៃ​និង​កាលបរិច្ឆេទ​ដាក់​លក់ មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ប្រាប់​នោះ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា