Huawei P30/P30 Pro ទទួល​បាន​កាដូ​មុខងារ​ថ្មី លើ​ការ​អាប់ដែត EMUI ជំនាន់​ចុង​ក្រោយ

  • 2019-08-13 00:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណែ​អាប់ដែត​ជំនាន់​ចុង​ក្រោយ​បង្អស់​នៃ EMUI 9.1.0.193 ​ដែល​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​អតិថិជន​ក្នុង​ទីផ្សារ​ប្រទេស​ចិន បាន​ពាំនាំ​នូវ​មុខងារ​ពិសេស 'Night Mode' សម្រាប់​ការ​ថត Selfie នៅ​កាមេរ៉ា​មុខ ដោយកន្លងទៅធ្លាប់មានតែការថតលើកាមេរ៉ាក្រោយ។

ការ​ប្រកាស​សម្រាប់អ្នកប្រើប្រាស់ក្នុង​ទីផ្សារ​សកល​រំពឹង​ធ្វើ​ទៅ​បាន​នៅ​ប៉ុន្មាន​សប្តាហ៍​បន្តាប់ ដោយ​មុខងារ Night Mode ​នឹង​បង្ហាញ​ក្នុង​ទីតាំង​នៃ​ការ​ថត Selfie ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​រូបភាព​មាន​គុណភាព​កាន់​តែ​ប្រសើរ​ជាង​មុន រាល់​ការ​ថត​នៅ​ទីតាំង​ងងឹត​ឬ​ខ្សោយ​ពន្លឺ។

ជាង​នេះ​កំណែ EMUI ជំនាន់​ចុង​ក្រោយ​ក៏​មាន​ការ​អភិវឌ្ឍ​បន្ថែម​លើ​ប្រព័ន្ធ​សុវត្ថិភាព ​ហើយ​សម្រាប់​កាប់​អាប់ដែត​ទាមទារ​ឲ្យ​ម៉ាស៊ីន​របស់​អ្នក​មាន​ថាមពល​ថ្ម​យ៉ាង​តិច ៥០ ភាគរយ​និង​អង្គ​ផ្ទុក​នៅ​សល់​ច្រើន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា