Galaxy Note 10+ 5G ក្លាយជាស្ដេចកាមេរ៉ាថ្មី លើតារាងរបស់អ្នកជំនាញ
- 2019-08-13 01:47:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note 10+ 5G ក្លាយជាស្ដេចកាមេរ៉ាថ្មី លើតារាងរបស់អ្នកជំនាញ
ចន្លោះមិនឃើញ
DxOMark បានបញ្ចេញនូវលទ្ធផលនៃការធ្វើតេស្តកាមេរ៉ានៅលើ Galaxy Note 10+ 5G ដែលវាអាចទទួលបានពិន្ទុសរុបដល់ ១១៣ ឯណោះ។ ពិន្ទុនេះគឺខ្ពស់ជាង Huawei P30 Pro មួយពិន្ទុ ប៉ុន្តែវាអាចឲ្យស្មាតហ្វូន Samsung ថ្មី ឈរលើតំណែងកំពូលនៃតារាងរបស់ DxOMark បាន។
លើសពីនេះ Note 10+ 5G អាចទទួលបានពិន្ទុខ្ពស់ដាច់គេនៅលើផ្នែកកាមេរ៉ា Selfie ខាងមុខ ជាមួយពិន្ទុសរុប ៩៩ ពិន្ទុ។ ក៏ព្រោះតែម៉ូដែល 5G មានបំពាក់កាមេរ៉ាដូចជា Galaxy Note 10+ ធម្មតា ហេតុនេះពិន្ទុនេះក៏អាចប្រើលើ Galaxy Note 10+ ផងដែរ។
DxOMark បានដាក់ពិន្ទុស្មាតហ្វូនស៊េរីចុងក្រោយនេះ តាមរយៈការថតរូប និងវាយតម្លៃលើរូបចំនួន ១៥០០ សន្លឹកដែលថតសាកល្បង និងវីដេអូដែលមានរយៈពេលសរុបជាង ២ ម៉ោង នៅក្នុងបរិយាកាសផ្សេងៗគ្នាដូចជានៅទីងងឹត, នៅខាងក្រៅ និងនៅខាងក្នុងជាដើម។
Galaxy Note 10+ មានបំពាក់កាមេរ៉ាមេកម្រិត ១២ MP ជាមួយ Aperture f/1.5-2.4, មាន OIS និង Dual-Pixel Autofocus។ វាមានមកជាមួយកាមេរ៉ា Ultra-Wide កម្រិត ១៦ MP មាន Aperture f/2.2 និង Telephoto កម្រិត ១២ MP ជាមួយ Aperture f/2.1។ វាក៏មានបំពាក់ដោយ Sensor Time of Flight សម្រាប់ជំនួយដល់ការវាស់ជម្រៅផងដែរ។
រវាងកាមេរ៉ាលើ S10 5G និង Galaxy Note 10+ គឺមាន Hardware មិនខុសគ្នាប៉ុន្មានឡើយ។ ប៉ុន្តែ Samsung អាចធ្វើឲ្យកាមេរ៉ាកាន់តែប្រសើរជាងមុន តាមរយៈការបង្កើនសមត្ថភាព Software។
ចំពោះការថតរូបសន្លឹក Note 10+ 5G អាចទទួលបានពិន្ទុសរុប ១១៨ ពិន្ទុ ឈើនៅលំដាប់លេខពីរ ចាញ់ Huawei P30 Pro មួយពិន្ទុ។ ការធ្វើតេស្តរកឃើញថាមិនថាស្ថិតក្នុងស្ថានភាពបែបណា កាមេរ៉ារបស់ Note 10+ 5G អាចគណនាបានល្អលើការកំណត់ Exposure នៃរូបភាព។
ចំពោះវីដេអូ Note 10+ 5G បានក្លាយជាកាមេរ៉ាអាចថតវីដេអូខ្លាំងដាច់គេបំផុតនៅលើ DxOMark ដែលមានពិន្ទុ ១០១ ពិន្ទុ។ ស្មាតហ្វូននេះអាចថតវីដេអូបានច្បាស់ខ្លាំងក្នុងកម្រិត 4K អាចធ្វើការ Autofocus បានចំៗនិងអាច Track Subject បានលឿន និងល្អ។
មិនប្រាកដថា Note 10+ 5G នឹងអាចកាន់កាប់តំណែងកំពូលបានយូរប៉ុណ្ណានោះទេ ដោយសារនៅពេលខាងមុខវានឹងត្រូវប្រកួតនឹងស្មាតហ្វូនកំពូលៗជាច្រើន រួមមាន iPhone ថ្មី, Google Pixel 4 និង Huawei Mate ជំនាន់ថ្មីជាដើម៕
ចុចអាន៖