កាន់​តែ​ធ្ងន់! ហាង​របស់ PSG ឈប់​ដាក់​លក់​អាវ​របស់ Neymar

  • 2019-08-13 03:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាកចេញ​​របស់ Neymar ពី​ក្លឹប Paris Saint-Germain ត្រូវ​គេ​មើល​ឃើញ​កាន់​តែ​ខិតជិត​ បន្ទាប់​ពី​ក្លឹប​ជើង​ឯក Ligue 1 មួយ​នេះ​ឈប់​ដាក់​លក់​អាវ​របស់​កីឡាករ​ប្រេស៊ីល​ក្នុង​ហាង​របស់​ពួក​គេ។

ជំនួស​មក​វិញ អាវ​របស់ Kylian Mbappe បាន​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​ហាង។ លោក Joao Henrique Marques ដែល​ជា​អ្នក​សរសេរ​ព័ត៌មាន​របស់​​វិបសាយ UOL Esporte បាន​ថត​វីដេអូ​​មួយ​ក្នុង​ហាង​របស់ PSG នា​ទីក្រុង​ប៉ារីស​​ប្រទេស​បារាំង ដោយ​មិន​​​ឃើញ​ការ​ដាក់​លក់​អាវ​របស់ Neymar សោះ។

ជា​ការ​ពិត ផ្នែក​មួយ​នៃ​ហាង​ដែល​គេ​អាច​មើល​ឃើញ Neymar គឺ​រូប​របស់​គេ​បិទ​នៅ​ជញ្ជាំង​​​និង​ដាក់​​លក់​ស្បែកជើង​នៅ​ខាង​មុខ។ អំឡុង​ពេល​ថ្ងៃ​ប្រកួត​បើក​ឆាក Ligue 1 រវាង PSG ទល់​នឹង Nimes កាល​ពី​ថ្ងៃ​អាទិត្យ​ក្រុម​អ្នក​គាំទ្រ​របស់ Paris បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជាមួយ Neymar របូត​លើ​បដា​​និង​សរសេរ​ថា “Neymar ចេញ​ឲ្យ​ឆ្ងាយ”៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ