ហត់អស់ ៦ ឆ្នាំ ទីបំផុត BTS បានសម្រាកទ្រង់ទ្រាយធំលើកដំបូង

  • 2019-08-14 09:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ពេល​ថ្មី​នេះ​នៅ​លើ​ acc Twitter របស់​ផលិត​កម្ម​ដ៏​ធំ​មួយ​របស់​កូរ៉េ​នោះ​​គឺ​ Big Hit Entertainment របស់​ក្រុម​ចម្រៀង​ប្រុស​ BTS បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ ក្រុម​ចម្រៀង​ប្រុស​មួយ​នេះ​ នឹង​ត្រូវ​សម្រាក​ពី​ការ​សម្ដែង​របស់​ខ្លួន​មួយ​រយៈ​ធំ​។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ទៅ​លើ​សមាជិក​ទាំង​អស់​បន្ទាប់​ពី​ឃើញ​ញ​សារ​មួយ​នេះ​។ សមាជិក​ក្រុម​ដែល​មាន​ RM Suga Jungkook Jimin j-hope jin and V ពួក​គេ​ទាំង​៧​នាក់​បាន​ចាប់​ផ្ដើម​ Debutតាំង​ពី​ឆ្នាំ​២០១៣មក​ម្លេះ​ និង​បាន​សាង​ភាព​ល្បី​ល្បាញ​ដល់​ក្រុម​របស់​ខ្លួន​ស្ទើរ​គ្រប់​ទិស​ទី​។

បើ​យាង​ acc twitter របស់​ផលិត​កម្ម​មួយ​នេះ​ បាន​លើក​ឡើង​ថា​ ការ​ផ្អាក​សម្ដែង​ពី​ព្រោះ​ចង់​ឲ្យ​ពួក​គេ​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​បាន​ច្រើន​ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​មួយ​នេះ​។ ហើយ​មួយ​វិញ​ទៀត​ វា​ក៏​ឧកាស​មួយ​សម្រាប់​ពួក​គេ​ទាំង​អស់​ស្វែង​រក​ក្ដី​ស្រមៃ​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​ការ​សម្ដែង​របស់​ពូក​គេ​ ហើយ​ក៏​ជា​ពេល​វេលា​ក្នុង​ការ​ចំណាយ​ពេល​សម្រាប់​ខ្លួន​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​វ័យ​ ​២០​ឆ្នាំ​ជាង​របស់​សមាជិក​នី​មួយៗ​នេះ​ផង​ដែរ​។ ហើយ​បន្ទាប់ពី​​ទទួល​បាន​ភាព​ជោគ​ជ៍យ​ទៅ​លើ​ខ្សែ​ភាគ​យន្ត​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា Bring The Soul និង​បាន​ជាប់​លំដាប់​ថ្នាក់​លេខ​១០​នៅ​ក្នុង​ Box office៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា