ផ្លូវការ! Perisic ក្លាយជាកីឡាករ Inter ដំបូងដែលផ្ទេរទៅ Bayern ក្នុងរយៈពេល ២៧ឆ្នាំ
- 2019-08-13 11:13:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Perisic ក្លាយជាកីឡាករ Inter ដំបូងដែលផ្ទេរទៅ Bayern ក្នុងរយៈពេល ២៧ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើក្រូអាតកីឡាករ Ivan Perisic បានមកចូលរួមជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ហើយ ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោមកុងត្រា ១រដូវកាល ជាមួយនឹងជម្រើសទិញដាច់ជាអចិន្ត្រៃយ៍។
កីឡាកររូបនេះបានប្រកបអាជីពនៅ Inter Milan ចំនួន ៤ឆ្នាំហើយ ដោយរួមរស់តាំងពីឆ្នាំ២០១៥មក។ ចាប់តាំងពីពេលនោះមក គេរកបាន ៤០គ្រាប់ ក្នុង ១៦៣ប្រកួត។
តាមពិតទៅ ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះ ក៏ធ្លាប់ប្រកបអាជីពនៅអាល្លឺម៉ង់ដែរ ដោយធ្លាប់លេងឲ្យក្លឹប Borussia Dortmund (២០១១-២០១៣) និងក្លឹប Wolfsburg (២០១៣-២០១៥)។
សូមបញ្ជាក់ផងដែរថា កីឡាករចុងក្រោយដែលផ្លាស់ចេញពី Inter Milan ទៅកាន់ Bayern Munich គឺអតីតខ្សែបម្រើអាល្លឺម៉ង់ លោក Lothar Matthäus ដែលផ្ទេរចេញនៅឆ្នាំ១៩៩២៕
អានបន្ត៖
មកស្គាល់មុខ កីឡាករដែលផ្ទេរចេញដោយផ្ទាល់រវាងក្លឹប Arsenal និង Chelsea
Pogba បង្ហើបថា អនាគតខ្លួននៅ Man Utd នៅតែស្រពិចស្រពិលនៅឡើយ