Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB តម្លៃតែជាង ៦០០ ដុល្លារ
- 2019-08-14 01:38:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB តម្លៃតែជាង ៦០០ ដុល្លារ
ចន្លោះមិនឃើញ
Black Shark 2 Pro ជាទូរសព្ទទី ២ ដែលបាននាំមកជាមួយបន្ទះឈីប Snapdragon 855+ បន្ទាប់ពី Asus ROG Phone II ដែលទើបតែប្រកាស។
ទូរសព្ទនេះផ្ដើមមកជាមួយរ៉េម ១២ GB និងអង្គផ្ទុកទិន្នន័យ ១២៨ GB និងបច្ចេកវិទ្យា UFS 3.0។
ដាក់លក់នៅតាមហាងក្នុងស្រុក Black Shark 2 Pro មានតម្លៃប្រមាណជា ៦៧៩ ដុល្លារ RAM 12GB ទំហំ 128GB និង ៧២៩ ដុល្លារ RAM 12GB ទំហំ 256GB។
សម្រាប់ Blackshark 2 ក៏មានជម្រើសពីរគឺ Ram 8GB ទំហំ 128GB មានតម្លៃប្រមាណជា ៥៩៩ ដុល្លារ និងជម្រើស Ram 12GB ទំហំ 256GB តម្លៃប្រមាណជា ៧១៩ ដុល្លារ។
Black Shark 2 Pro បានភ្ជាប់មកជាមួយមុខងារមួយចំនួនដូចប្អូនរបស់ខ្លួនដែរ នោះគឺ អេក្រង់ Pressure-sensitive និង MagicTouch ដែលអនុញ្ញាតឲ្យអ្នកបើកមុខងារបន្ថែមពេលសង្កត់ទៅលើអេក្រង់ បន្ទះឈីបSnapdragon 855+ មានល្បឿន GPU លឿនជាង Snapdragon 855 ធម្មតា ១៥% នៅពេលលេងហ្គេម៕
ចុចអាបន្ត៖
ធ្លាប់ចំអកឲ្យ Apple រឿងដករន្ធកាស ប៉ុន្តែក្រុមហ៊ុន ៣ នេះបែរជាជាន់កែងខ្លួនឯង
ឆ្នាំងសាក ២៥W របស់ Note 10+ សាកលឿនជាង ៣០W របស់ OnePlus 7 Pro
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។