តារាហូលីវូដណាខ្លះ បែកបាក់គូស្នេហ៍ក្នុងឆ្នាំ ២០១៩ នេះ?
- 2019-08-14 09:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាហូលីវូដណាខ្លះ បែកបាក់គូស្នេហ៍ក្នុងឆ្នាំ ២០១៩ នេះ?
ចន្លោះមិនឃើញ
មួយរយៈនេះមានរឿងរ៉ាវជាច្រើនដែលទាក់ទងទៅនឹងតារាសិល្បៈល្បីចាប់ផ្ដើមមានភាពប្រេះឆា និងបែកបាក់គ្នានៅក្នុងឆ្នាំនេះ ហើយខាងក្រោមនេះជាតារាល្បីមួយចំនួនដែលបានបែកបាក់គ្នា។
១. Miley Cyrus និង Liam Hemsworth
អ្នកទាំងពីរទើបតែបែកគ្នានាពេលថ្មីៗនេះ បន្ទាប់ពីរួមជាមួយគ្នាជាប្ដីប្រពន្ធបានមួយរយៈ ពោលចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨មកម្ល៉េះ ដោយមិនទាន់បានមួយឆ្នាំផងនោះ។
២. Camila Cabello និង Matthew Hussey
Camila បានទាក់ទងជាមួយ British បានរយៈពេលជាង ១៨ខែ ហើយអ្នកទាំងពីរបានបែកគ្នានៅដើមឆ្នាំ ២០១៩ នេះ។ ហើយពេលនេះតារា Pop រូបនេះកំពុងតែលេចឡើងនូវព័ត៌មានទាក់ទងជាមួយ តារាចម្រៀងសញ្ជាតិកាណាដា Shawn Mendes។
៣. Adele និង Simon Konecki
កាលពីខែមេសាកន្លងទៅ Adele និងស្វាមីរបស់នាងបានចែកផ្លួវគ្នា បន្ទាប់ពីរស់នៅជាមួយគ្នាជាង៣ឆ្នាំកន្លងមក ប៉ុន្តែអ្នកទាំងពីរបានសម្រេចចិត្តចិញ្ចឹមកូនប្រុសរបស់ខ្លួនទាំងអស់ Angelo គ្នាជាលក្ខណៈផ្ទាល់ខ្លួន។
៤. Lady Gaga និង Christian Carino បន្ទាប់ពីទាក់ទងគ្នានៅក្នុងឆ្នាំ ២០១៧ មក និងបានប្រកាសថាអ្នកទាំងពីរបានភ្ជាប់នៅក្នុងខែតុលាកន្លងទៅ ប៉ុន្តែនៅដើមឆ្នាំ២០១៩នេះអ្នកទាំងពីរបានបែកគ្នា។
៥. Khloe Kardashian និង Tristan Thompson
បងស្រីរបស់ Kylie Jenner រូបនេះបានបែកបាក់គ្នាបន្ទាប់ពីគូស្នេហ៍របស់ខ្លួនលួចទាក់ជាមួយអ្នកផ្សេង ហើយនេះជាលើកទីមួយ ដែលនាងជួបរឿងបែបនេះ៕