Zidane ​និយាយ​១​មាត់​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Real ​សប្បាយចិត្ត​ថា​អាច​បាន Neymar ​

  • 2019-08-14 04:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zidane ​ថា​ខ្សែ​ប្រយុទ្ធ Neymar ​គួរ​តែ​ផ្លាស់​មក​លេង​នៅ Real Madrid ​នៅ​រដូវ​ក្ដៅ​នេះ ​ហើយ​អ្វី​គ្រប់​យ៉ាង​ក៏​អាច​កើត​ឡើង​បាន​ដែរ​សម្រាប់​ការ​ផ្ទេរ។

Neymar ​ត្រូវ​តែ​ចាកចេញ​ពី​ក្រុម PSG  ឱ្យ​បាន​នៅ​រដូវ​ក្ដៅ​នេះ ​ក្រោយ​ពី​ក្លឹប​មិន​ដាក់​អាវ​របស់​គេ​លក់​ក្នុង​ស្ដង់​របស់​ខ្លួន ​ហើយ​អ្នក​គាំទ្រ​វិញ​ក៏​មិន​ចង់​ឃើញ​មុខ​កីឡាករ​ប្រេស៊ីល​នេះ​ប្រកួត​លើ​ទីលាន​ទៀត​ដែរ។ មាន​ក្លឹប​២​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​នេះ ​គឺ Barcelona ​និង Real Madrid ។ បើ​តាម​ការ​សង្កេត​មើល Neymar ​ចង់​ផ្លាស់​ទៅ​លេង​នៅ Barcelona ​ជាង Real Madrid ​ព្រោះ​នៅ​កាតាឡាន់ ​រូបគេ​ធ្លាប់​មាន​ប្រវត្តិ​ល្អ​នៅ​ទី​នោះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី Real Madrid ​ក៏​មិន​បោះ​បង់​ចោល​ការ​ចង់​បាន​នេះ​ដែរ។ ​ក្លឹប​នេះ​កំពុង​រក​មធ្យោបាយ​ដើម្បី​អន្ទង់​ចិត្ត Neymar ​ឱ្យ​មក​រួម​ក្រុម។ ស្រប​ពេល​លោក Zidane ​វិញ ​ក៏​ចង់​បាន​រូបគេ​មក​ដែរ។ អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​៖ “Neymar ​គឺ​មិន​នៅ​ក្នុង​ក្រុម​យើង​ទេ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​ក្រោយ ​អ្វី​គ្រប់​យ៉ាង​ក៏​អាច​កើត​ឡើង​បាន​ដែរ”។

១​ឃ្លា​របស់​អ្នក​ចាត់ការ​ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ត្បិត​អី​ពួកគេ​ក៏​ចង់​បាន​ប្រយុទ្ធ​ស្លាប​មុត​ស្រួច​ម្នាក់​ទៀត ដើម្បី​មក​ពង្រឹង​តំបន់​ខាង​លើ​ដែរ។ សមាជិក​ក្នុង​ក្រុម Real Madrid ​ភាគ​ច្រើន ​ក៏​បង្ហាញ​ការ​ពេញ​ចិត្ត​ថា​បើ​បាន Neymar ​មក​រួម​ក្រុម ​នឹង​ធ្វើ​ឱ្យ​អធិរាជ​ស ​កាន់​តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី