DJI ​ប្រកាស​ចេញ​ជើង​ទម្រ​ថ្មី Osmo Mobile 3 តម្លៃ ១២០ ដុល្លារ

  • 2019-08-14 06:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន DJI ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រភេទ Gimbal ភ្ជាប់​ទៅ​ស្មាតហ្វូន​ជំនាន់​ថ្មី ម៉ូឌែល Osmo Mobile 3 ​ដែល​មាន​ការ​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ចំនួន និង​ការ​វិវត្ត​លើ​ផ្នែក Software/Hardware។

ចំណុច​ខ្លាំង​ជា​ដំបូង​លើ Osmo Mobile 3 ត្រង់តួខ្លួនមានទម្ងន់ស្រាលជាងមុន គួបផ្សំនឹង​ផ្តល់​ជូន​នូវ Modes ថ្មីៗ​ដូច​ជា Sport Mode, Story Mode និង ActiveTrack 3.0 ។ សម្រាប់ ActiveTrack 3.0 វា​អាច​តាម​ពិនិត្យ​នូវ​ Object ដែល​ផ្លាស់​ទីតាំង​លឿន ខណៈ Story Mode ជួយ​គាំទ្រ​លោក​អ្នក​លើ​ការ​កែច្នៃ​វីដេអូ​ខ្លីៗ​ជាមួយ​ការ​បន្ថែម​នូវ​តន្រ្តី​ឬ​អ្វី​ច្រើន​ទៀត។

ខណៈ​ការ​ថត​បែប Hyperlapse Hype និង Timelapse ក៏​គាំទ្រ​លើ​ការ​ថត​បែប ១៨០ ដឺក្រេ Panorama និង​ការ​បញ្ជា​ដោយ​កាយវិការ​ផង​ដែរ។

ជុំវិញ​ការ​ដំណើរការ​មុខងារ​ទាំង​អស់​នេះ អ្នក​ប្រើប្រាស់​ក៏​ចាំ​បាច់​បើក​ប្រើប្រាស់​រួម​គ្នា​នូវ​កម្មវិធី DJI Mimo។ ចំពោះ​តម្លៃ​ជើង​ទម្រ​ជំនាន់​ក្រោយ Osmo Mobile 3 មាន​តម្លៃ​ប្រមាណ ១២០ ដុល្លារ​ដាក់​លក់​លើ​គេហទំព័រ​ផ្លូវការ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម