Super Cup៖ តើ​ Chelsea ឈ្នះ​ពាន​ដំបូង​ក្នុង​រយៈ​ពេល​២១​ឆ្នាំ​ ឬ​ក៏​ Liverpool

  • 2019-08-14 08:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Chelsea និង​ Liverpool ជា​គូ​ប្រជែង​នៅ​ Premier Leagueត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ពាន​ UEFA Super Cup នៅ​យប់​នេះ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។

ក្រុម​រហស្សនាម​តោ​ខៀវ​មាន​ឈ្មោះ​ប្រជែង​ពាន​ខាង​លើ​បន្ទាប់​ពី​លើក​ពាន​ Europa League ស្របពេល​ Liverpool គឺ​ជា​ជើង​ឯក​ UEFA Champions League​ កាល​ពី​រដូវ​កាល​ចាស់។​ មុន​ការ​ប្រកួត​ឈាន​មក​ដល់​យើង​ទៅ​មើល​ព័ត៌មាន​មួយ​ចំនួន​របស់​ក្លឹប​ទាំង​ពីរ។

ប្រវត្តិ​ជួប​គ្នា៖

នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​១១​របស់​ក្រុម​ទាំង​ពីរ​ ហើយ​១០​លើក​កន្លង​មក​នៅ Champions League ក្រុម​ Chelsea ឈ្នះ​៣, Liverpool ឈ្នះ​២​ និង​ស្មើ​គ្នា​៥​ដង។​​

ជើង​កីឡាករ៖

Liverpool មាន​របួស​ Alisson Becker ដែល​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា៖ Adrian, Alexander-Arnold, Matip, Van Dijk, Robertson; Henderson, Wijnaldum, Keita; Origi, Firmino, Salah។​

Chelsea មាន​របួស​កម្លាំង​សំខាន់​មួយ​ចំនួន​ដូចជា Ruben Loftus-Cheek និង​ Callum Hudson-Odoi ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា​៖ Arrizabalaga; Azpilicueta, Christensen, Zouma, Alonso; Kovacic, Jorginho; Pedro, Barkley, Pulisic; Giroud។​

លទ្ធផល​ប្រកួត​មុន៖

Liverpool បាន​បើក​រដូវ​កាល​យ៉ាង​ល្អ​ក្រោយ​យក​ឈ្នះ​ Norwich City ដោយ​លទ្ធផល​៤​ទល់​នឹង​១ ខណៈ​ Chelsea ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ថ្មី​ Frank Lampard បាន​ចាញ់​ Manchester United ៤-០។​ ព្យាករណ៍​គូ​នេះ​គឺ​ Liverpool ឈ្នះ​ Chelsea ៣-១៕

អត្ថបទ៖ សៀនហួរ