មកមើល ស្ថានីយ៍អវកាសអន្តរជាតិ ហោះកាត់ព្រះអាទិត្យ មិនធ្លាប់ឃើញពីមុនមក

  • 2019-08-15 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានីយ៍អវកាសអន្តរជាតិ គឺជា​យាន​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ធំ​បំផុត ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​លំហ​អាកាស​ដោយ​មាន​ទំហំ​ជិត​ប៉ុន​តារាង​បាល់​ទាត់​មួយ។

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​ថត​មួយ​សន្លឹក​នេះ​ស្ថានីយ៍អវកាសអន្តរជាតិ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ជុំវិញ​ពិភពលោក។ រូប​មួយ​សន្លឹក​ដែល​ថត​ដោយ​លោក Rainee Colucurcio បាន​បង្ហាញ​ពី​ទិដ្ឋភាព​ស្ថានីយ៍អវកាសអន្តរជាតិ​ហោះ​កាត់​ពី​មុខ​ព្រះ​អាទិត្យ។ នៅ​ពេល​ដែល​ប្រៀប​ធៀប​គ្នា គេ​សង្កេត​ឃើញ​ថា​យាន​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ធំ​បំផុត​នៅ​លំហ​អាកាស មាន​ទំហំ​តូច​ជាង​ឆ្ងាយ​ពី​ព្រះ​អាទិត្យ។ ជាមួយគ្នាដែរ រូប​ថត​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​គេហទំព័រ Astronomy Picture of the Day។

គួរ​បញ្ជាក់​ថា ដើម្បី​ថត​រូប​នេះ បាន​មិន​មែន​ជា​ការ​ងាយ​នោះ​ទេ ដោយ​លោក Colacurcio ត្រូវ​ប្រើប្រាស់​កែវ​ពង្រីក​ពន្លឺ​ព្រះ​អាទិត្យ​ពិសេស និង​ត្រូវ​រង់​ចាំ​ពេល​វេលា​ជាក់​លាក់​មួយ​ដែល​ស្ថានីយ៍អវកាសអន្តរជាតិ​ហោះ​កាត់​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន