Lampard បង្ហើប​ពីអារម្មណ៍​អាឡោះអាល័យ Hazard

  • 2019-08-14 12:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Chelsea លោក Frank Lampard បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Eden Hazard ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ហើយ​គ្មាន​នរណា​ជំនួស​រូប​គេ​បាន​ទេ នៅ​ Chelsea។

លោក​បាន​និយាយ​ថា៖ “ ក្នុង​នាម​ជា​អ្នក​គាំទ្រ​ Chelsea មួយ​រូប ខ្ញុំ​ជា​អ្នក​គាំទ្រ​ដ៏​ផ្កាប់​មុខ​មួយ​រូប​របស់ Hazard។ ខ្ញុំ​ធ្លាប់​លេង​ជាមួយ​គេ ហើយ​សម្រាប់​ខ្ញុំ​ គេ​ច្បាស់​ជា​ស្ថិត​កីឡាករ​ល្អ​ជាង​គេ​លើ​លោក '' ។

លោក​បាន​បន្ត​ថា៖ “ គ្រប់​តែ​ពេល​ដែល​គេ​នៅ Chelsea គេ​ជា​កីឡាករ​ដែល​សកម្ម​ជាង​គេ​ក្នុង​ក្រុម ដែល​ជា​ទូទៅ​បាន​ជួយ Assist និង​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើន។ គេ​ជា​មេដឹកនាំ​មួយ​រូប ហើយ​វា​ពិត​ជា​មិន​អាច​ទៅ​រួច​ទេ ដែល​រក​អ្នក​មក​ជំនួស​គេ '' ។

Hazard បាន​ផ្ទេរ​ទៅ​កាន់​ Real Madrid ក្នុង​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​នេះ ក្នុង​តម្លៃ​ជាង ១១២​លាន​ដុល្លារ​៕

អាន​បន្ត​៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី