ONE បង្ហាញគូប្រកួត ក្នុងព្រឹត្តិការណ៍លើកដំបូង លើទឹកដីវៀតណាម
- 2019-08-14 14:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ONE បង្ហាញគូប្រកួត ក្នុងព្រឹត្តិការណ៍លើកដំបូង លើទឹកដីវៀតណាម
ចន្លោះមិនឃើញ
ONE Championship បានសម្រេចរៀបចំព្រឹត្តិការណ៍ប្រកួតលើទឹកដីប្រទេសវៀតណាម ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន នាថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ នៅទីក្រុងហូជីមិញ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី១៤ ខែសីហានេះ ONE បានបង្ហាញឈ្មោះគូប្រកួតបឋម ចំនួន ៨គូ ក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា ONE: IMMORTAL TRIUMPH នោះ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺក្នុងចំណោម ៨គូ សុទ្ធតែជាការប្រកួតប្រដាល់សេរីទាំងអស់ មិនមាន MMA នោះទេ។
គូប្រកួតទាំង ៨ មានដូចខាងក្រោម៖
Nong-O Gaiyanghadao (ថៃ) ប្រកួតការពារខ្សែក្រវាត់ ONE Bantamweight Muay THai WOrld Championship ទល់នឹងកីឡាករ Brice Delval (បារាំង)។
Saemapetch Fairtex (ថៃ) vs Rafi Bohic (បារាំង)
Thanonchai SomawangGaiyang (ថៃ) vs Kohei “Momotaro” Kodera (ជប៉ុន)
Amber Kitchen (អង់គ្លេស) vs Viktoria Lipianska (ស្លូវ៉ាគី)
Panpayak Jitmuangnon (ថៃ) vs Masahide Kudo (ជប៉ុន)
Michael Pham (វៀតណាម-អង់គ្លេស) vs Mohamad Fakri Bin Yusoff (ម៉ាឡេស៊ី)
Nguyen Tran Duy Nhat (វៀតណាម) vs Azwan Che Wil (ម៉ាឡេស៊ី)
Nguyen Thanh Tung (វៀតណាម) vs Shahzaib Rindh (ប៉ាគីស្ថាន)
សូមបញ្ជាក់ថា ONE នឹងបង្ហាញគូប្រកួតបន្ថែមទៀត នៅក្នុងព្រឹត្តិការណ៍ទី ៩៩ របស់ខ្លួននេះ នាពេលឆាប់ៗខាងមុខ។ ចាំអ៊ុតមើលទាំងអស់គ្នា ថាតើមានកីឡាករកម្ពុជាឬអត់?