UEFA ប្រកាស​ពី​បេក្ខភាព​​ ៣រូប​ចុងក្រោយ​នៃ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ

  • 2019-08-15 13:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ គេហទំព័រ​ផ្លូវការ​ UEFA បាន​ប្រកាស​ពី​សមាសភាព​ ៣​រូប​ចុងក្រោយ​នៃ​ពាន UEFA Men's Player of the Year ប្រចាំ​រដូវកាល ២០១៨/១៩។

សមាសភាព​ ៣រូប​ចុងក្រោយ​នោះ​គឺ៖

  • ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន និង​ក្លឹប Barcelona កីឡាករ Lionel Messi៖ ជា​កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​ក្នុង​ UEFA Champions League រដូវកាល ២០១៨/១៩ និង​ជា​ជើង​ឯក​ស្បែកជើង​មាស​ទ្វីប​អឺរ៉ុប ព្រមទាំង​ជួយ​ Barcelona ឈ្នះ​ពាន La Liga។

  • ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ និង​ក្លឹប Juventus កីឡាករ Cristiano Ronaldo៖ ជា​ជើងឯក UEFA Nations League និង​ជា​កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​ក្នុង​វគ្គ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ ហើយ​ព្រម​ទាំង​ឈ្នះ Serie A ជា​លើក​ដំបូង​។

  • ខ្សែ​ការពារ​ហុល្លង់​ និង​ក្លឹប Liverpool កីឡាករ Virgil Van Dijk៖ ជា​ជើងឯក​នៃ UEFA Champions League៕

អាន​បន្ត​៖

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី