iPhone 11 Pro Max នឹងមានទំហំថ្មធំសម្បើម

  • 2019-08-16 01:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ថ្ងៃ​ទី ១០ ​កញ្ញា​គឺ​ជា​កាលបរិច្ឆេទ​ដែល​អ្នក​ជំនាញ​បាន​រំពឹង​ទុក​សម្រាប់​ការ​ប្រកាស​ផ្សាយ iPhone 11 (iPhone XI) ប៉ុន្តែ​មាន​ព័ត៌មាន​បែកធ្លាយ​ជា​ច្រើន​ក៏​បាន​លេចចេញ​ពី​អតីត​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន Foxconn ជុំវិញ​លក្ខណៈ​សម្បត្តិ​និង​ការ​រចនា​ខ្លះៗ។

+ក្នុង​នោះ​មាន​ចំណុច​ខ្លឹម​ដូច​ជា៖

  • iPhone 11 Pro Max នឹង​បំពាក់​ថាមពល​ថ្ម ៣ ៩៦៩mAh
  • iPhone ២០១៩ ស្ថិត​ក្នុង​ជម្រើស ៤ ពណ៌​មានខ្មៅ ស ទឹក​មាស និង​ពណ៌​ថ្មី​បែប​បៃតង​ចាស់ (Green Dark)
  • មាន​បំពាក់​កាមេរ៉ា ៣ គ្រាប់
  • អង្គ​ផ្ទុក 64/256/512GB
  • លែង​មាន​ពាក្យ​សរសេរ​អ្វី​ទាំង​អស់​នៅ​ខ្នង​ក្រោយ​ម៉ាស៊ីន
  • ខ្សែ​សាក​នៅ​តែ​ប្រើ​រន្ធ Lightning មិនមែន USB-C
  • ដក​ចោល​មុខងារ 3D Touch ដើម្បី​ឲ្យ​អេក្រង់​កាន់​តែ​ស្តើង
  • មិន​គាំទ្រ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ

ជាង​នេះ​ក្រៅ​ពី​ទិន្នន័យ​ខ្លះៗ​ទាក់ទិន​នឹង iPhone ឆ្នាំ ២០១៩ ប្រភព​ក៏​បង្ហើប​ដល់​ iPad ១០,២ អ៊ីញ ដែល​ថា​នឹង​ជំនួស​តំណែង iPad ៩,៧ អ៊ីញ ជាមួយ​នឹង iPad Pro ជំនាន់​ថ្មី​ផង​ដែរ​នៅ​ព្រឹត្តិការណ៍​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ​នេះ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម