Esports ក្លាយជាប្រភេទកីឡាដណ្ដើមមេដាយផ្លូវការលើកដំបូង នៅស៊ីហ្គេម
- 2019-08-16 03:12:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Esports ក្លាយជាប្រភេទកីឡាដណ្ដើមមេដាយផ្លូវការលើកដំបូង នៅស៊ីហ្គេម
ចន្លោះមិនឃើញ
កីឡា Esports នឹងលេចវត្តមានជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games 2019 នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។
បើតាមកាលវិភាគប្រកួតដែលចេញដោយគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមរបស់ហ្វីលីពីន បានបង្ហាញថា កីឡា Esports នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ លើវិញ្ញាសាចំនួន ៦។
វិញ្ញាសាទាំង ៦ នោះ រួមមានទាំង Dota 2, Hearthsone, Starcraft II, Arena of Valor, Mobile Legends: Bang Bang និង Tekken 7។ ប្រភេទវិញ្ញាសាទាំង ៦ មានទាំងការប្រកួតជាក្រុម និងឯកត្តជន។
ក្រៅពីការប្រកួតដណ្ដើមមេដាយលើវិញ្ញាសាខាងលើនេះ ក៏មានការប្រកួត ដែលមិនដណ្ដើមមេដាយផងដែរ (demonstration event)។
ប្រទេសដែលរំពឹងថានឹងបញ្ជូនកីឡាករទៅប្រកួតក្នុងប្រភេទកីឡា Esports រួមមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និងម្ចាស់ផ្ទះហ្វីលីពីន។
គួររំលឹកផងដែរថា កាលពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games 2018 ក៏មានការបញ្ចូលប្រភេទកីឡា Esports ផងដែរ ប៉ុន្តែក្នុងនាមជាកីឡាដែលមិនគិតមេដាយផ្លូវការ (ជា demonstration sports)។
សូមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០១៩ នេះ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។ ពិធីបើកជាផ្លូវការធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា។ ប្រភេទកីឡាសុរបទាំងអស់ មានចំនួន ២៧ប្រភេទ៕