Google Pixel 3a និង 3a XL តម្លៃ​លក់​តាម​ហាង​នៅ​សល់​ប៉ុន្មាន?

  • 2019-08-16 03:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត​ហ្វូន​កាមេរ៉ា​ខ្លាំង Google Pixel 3a និង 3a XLក្នុង​ចំណោម​ស្មាត​ហ្វូន​កំពូល​ៗ​ចេញ​នៅ​ឆ្នាំ ២០១៩ នេះ បាន​ហូរ​ចូល​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​ច្រើន​ខែ​មក​ហើយ។

Google Pixel ជំនាន់​ថ្មី​មាន​អេក្រង់​​ប្រភេទ OLED ហើយ​នៅ​លើ Pixel 3a មាន​ទំហំ ៥,៦ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ និង​នៅ​លើ​ 3a XL មាន​ទំហំ ៦ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+ ដូច​គ្នា។

មាន​​ហាង​មួយ​ចំនួន​ប៉ុណ្ណេះ ដែល​បាន​យក​ស្មាតហ្វូន​នេះ​មក​លក់ ចំពោះ​តម្លៃ​វិញ​ពុំ​មាន​តម្លៃ​ប្រែ​ប្រួល​ច្រើន​ឡើយ​គឺ Google Pixel 3a ទំហំ 64GB ថ្មី​តម្លៃ ៥១៩ ដុល្លារ និង 3a XL ទំហំ 64GB​ តម្លៃ ៥៨៩ ដុល្លារ ចំណែក​មួយ​ទឹក Google Pixel 3a ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៤០០ ដុល្លារ។

លក្ខណៈ​ពិសេស មាន​បំពាក់​កាមេរ៉ា​មុខ​កម្រិត ៨ MP ខាង​ក្រោយ ១២,២ MP​ដែល​មាន​មុខងារ​ពិសេស​ដូច​ជា​ Night Sight សម្រាប់​ថត​ពេល​យប់, Top Shot, Super Res Zoom និង​មុខងារ HDR+ ជា​ដើម រួម​ជា​មួយ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ។ ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM 4GB និង​អង្គ​ផ្ទុក​ទំហំ ៦៤ GB ថ្ម​​ទំហំ ៣០០០ mAh និង 3a XL មាន​ទំហំ ៣៧០០ mAhប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី