ប្រកួតកម្លាំងស្ដេចកាមេរ៉ាស្មាតហ្វូនថ្មី ជាមួយ P30 Pro និង XS Max (វីដេអូ)
- 2019-08-16 04:02:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតកម្លាំងស្ដេចកាមេរ៉ាស្មាតហ្វូនថ្មី ជាមួយ P30 Pro និង XS Max (វីដេអូ)
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុននេះ Galaxy Note 10+ 5G ក្លាយជាស្តេចកាមេរ៉ានៅលើតារាង DxOMark ទទួលបានពិន្ទុ ១១៣ លើស Huawei P30 Pro មួយពិន្ទុ ដែលដង្គុំកាមេរ៉ារបស់វាដូចគ្នាបេះដាក់នឹង Galaxy Note 10+។ ប៉ុន្តែការដាក់ពិន្ទុនេះមិនមានបង្ហាញជាក់ស្តែងអំពីគុណភាពរបស់ Note 10+ 5G។
Mrwhosetheboss ជាអ្នកឯកទេសទូរសព្ទម្នាក់បានធ្វើតេស្ដសមត្ថភាពកាមេរ៉ារបស់ Note 10+ ជាមួយនិងអតីតសេ្តចកាមេរ៉ា P30 Pro និងទូរសព្ទកំពូលរបស់ Apple នៅឆ្នាំមុន iPhone XS MAX ។
លក្ខណៈសម្បត្តិកាមេរ៉ាទូរសព្ទនីមួយៗមានដូចជា៖
Galaxy Note 10 Plus មានកាមេរ៉ា ៤ គ្រាប់
ប្រភេទធម្មតា កម្រិត ១២ MP f/1.5-2.4
ប្រភេទ Ultra-Wide កម្រិត ១៦ MP
ប្រភេទ Telephoto កម្រិត ១២ MP (2x optical zoom)
sensor វាស់ជម្រៅ ToF
កាមេរ៉ា selfie ១០MP f/2.2
P30 Pro មានកាមេរ៉ា ៤ គ្រាប់
ប្រភេទធម្មតា កម្រិត ៤០ MP f/1.6
ប្រភេទ Ultra-Wide កម្រិត ២០ MP
ប្រភេទ Telephoto កម្រិត ៨ MP (5x optical zoom)
sensor វាស់ជម្រៅ ToF
កាមេរ៉ា selfie ៣២ MP f/2.0
iPhone XS MAX មានកាមេរ៉ា ២ គ្រាប់
ប្រភេទធម្មតា កម្រិត ១២ MP f/1.8
ប្រភេទ Telephoto កម្រិត ១២ MP (2x optical zoom)
កាមេរ៉ា selfie ៧MP f/2.2
ក្រោយពីការដាក់ពិន្ទុរួចបង្ហាញថា Note 10 Plus បានពិន្ទុរហូតដល់ ៧១៧ ចំណែក P30 Pro បាន ៦៨៩ និង iPhone XS MAX បាន ៦០៨ ។ នៅពេលថ្ងៃមានពន្លឺគ្រប់គ្រាន់ Note 10 Plus អាចថតរូបបានស្អាតនិងពណ៌ដូចការពិតស្រដៀង iPhone XS MAX ដែរ តែ P30 Pro វិញមានពណ៌ដិតខ្លាំងមើលទៅគួរឲ្យទាក់ទាញប៉ុន្តែរាងខុសពីអ្វីដែលយើងមើលឃើញ។ នៅពេលយប់ iPhone អាចថតបានគ្រាន់បើ ប៉ុន្តែរាងងងឹតបន្តិច ឯ P30 Pro នៅតែជាទូរសព្ទល្អមួយសម្រាប់ថតពេលយប់ ចំណែក Note 10 Plus នៅកណ្តាលទូរសព្ទទាំងពីរ។
សរុបមក iPhone XS Max ពុំសូវមានមុខងារច្រើនហើយកាមេរ៉ាមានតែ ២ គ្រាប់ដូចនេះវាពុំសូវជាអាចប្រជែងជាមួយគេបានឡើយ រីឯ Note 10 Plus អាចរក្សាគុណភាពនៅដដែលទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ប៉ុន្តែនៅចាញ់ P30 Pro នៅពេលថតរូបពេលយប់។ បញ្ជាក់ថាលទ្ធផលនៃការប្រៀបធៀបគឺផ្អែកតាមការយល់ឃើញរបស់មនុស្សម្នាក់ប៉ុណ្ណោះ ដែលវាអាចខុសគ្នាពីចំណង់ចំណូលចិត្តអ្នកឯទៀត៕
ដើម្បីឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូនេះ៖
ចុចអាន៖