លេច​ចេញ​រូបរាង Mate 30 Pro នៅ​ទី​សាធារណៈ​ ឃើញអេក្រង់​បែប​ទឹក​ធ្លាក់

  • 2019-08-16 06:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei នឹង​ប្រកាស​​ទូរសព្ទ​កំពូល​ Mate 30 Pro របស់​ខ្លួន​នៅ​ព្រឹត្តិការណ៍​ IFA ២០១៩ នៅ​ខែ​ក្រោយ​នេះ​។ Mate 30 Pro ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្រើប្រាស់​នៅ​ទី​សាធារណៈ​ក្នុង​ប្រទេស​ចិន ហើយ​មាន​ដាក់​សំបក​ការពារ​ ដែល​បិទ​បាំង​កាមេរ៉ា​ខាង​ក្រោយ​ ឯ​នៅ​ខាង​មុខ​វិញ​ វា​មាន​ក្បាល​ឆក​និង​អេក្រង់​កោង​ខ្លាំង​ ដែល​គេ​នាំ​គ្នា​ហៅ​ថា "អេក្រង់​ទឹក​ធ្លាក់"

សង្កេត​តាម​ការ​បែក​ធ្លាយ​កន្លង​មក នេះ​គឺ​ជា​រូបរាង​ពិត​ប្រាកដ​របស់​ Mate 30 Pro ហើយ​លក្ខណៈ​សម្បត្តិ​របស់​វា​មាន​ដូចជា៖

  • អេក្រង់​ទំហំ ៦,៧ អ៊ីញ ​កម្រិត QHD+ ល្បឿន ៩០ Hz និង​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់

  • រ៉េម​ផ្តើម​ពី ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ចាប់​ពី ១២៨ GB ឡើង​ទៅ

  • ថ្ម​ទំហំ ៤០០០+ mAh បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផ្តើម​ពី ២៥ W

  • កាមេរ៉ា​មូល​មាន​ ៤ គ្រាប់ ប៉ុន្តែ​មាន​ការ​ប្រើប្រាស់ sensor ថ្មី

ចុច​អាន៖

ប្រភព៖ Twitter   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ