​Color​ ​OS6​ ​របស់​ Reno​ ថែមមុខងារ​ច្រើន ទិញឲ្យសំណព្វចិត្តមិនខុសទេ (​​វីដេអូ​)​

  • 2019-08-18 04:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Color​ ​OS6​ ​របស់​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​Series​ ​ជា​ប្រភេទ​មុខងារ​ថ្មី​​ដែល​ ​OPPO បាន​ធ្វើការ​បន្ថែម (​Upgrade)​ ​សម្រាប់​តម្រូវការ​ដ៏​ចាំបាច់​របស់​អតិថិជន​សំណព្វចិត្ត​របស់​ពួកគេ​។​

​អត្ថ​ប្រយោជន៍​របស់​ ​Color​ ​OS6​ ​​នឹង​ផ្តល់​ជូន​អ្នក​នូវ​របក​គំ​ហើញ​ថ្មី​ៗ​ ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ ​គ្មាន​ដែន​កំណត់​ក្រោយពី​មាន​ ​Feedback​ ​នៃ​អតិថិជន​។ ការ​ចាក់​បំពេញ​នូវ​អ្វី​ដែល​អតិថិជន​​ចង់បាន​បំផុត​ ដោយរួម​បញ្ជូល​​ប្រព័ន្ធ​ឆ្លាតវៃ​មាន​លក្ខណៈ​ពិសេស​បំផុត​ទាំង​ការ​ផ្លាស់​ប្តូរ​ពុម្ភ​អក្សរ​ទូលាយ​ជាង​មុន​ ​និង​​បង្កើន​សម្រស់​លើ​ផ្ទៃ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ទៅតាម​ផ្ទាំង​មុខងារ​នី​មួយ​ៗ​។​

Color​ ​OS6​
Color​ ​OS6​

​Color​ ​OS6​ ​បាន​នាំមក​ជាមួយនឹង​ការ​វិវឌ្ឍន​ដូចជា​៖​

-​Hyper​ ​Boost​ ​ដើម្បី​ជំនួយ​ដល់​ការ​បង្កើន​ល្បឿន​ ​Game​ ​Boost​ ​,​ ​Game​ ​Assistant​ ​ដោយ​វា​នឹង​អនុញ្ញាតិ​ឲ្យ​លោកអ្នក​អាច​ធ្វើការ​ឆ្លើយតប​បាន​គ្រប់​សារ​ចេញចូល​ទាំងអស់​កាន់តែ​ងាយស្រួល​ ​និង​ ​ឆាប់រហ័ស​។

-Game​ ​Space​ ​គឹ​ជា​ការសម្រួល​ឲ្យ​លោកអ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​វាស់​ស្ទង់​ទីតាំង​លើ​ការ​លេង​ហ្គេម​ធំៗ​បាន​។​

-Cloud​ ​Service​ ​ជា​អ្នក​វាស់​ស្ទង់​និង​រក្សា​ផ្ទុក​ទិន្នន័យ​ហ្គេម​របស់​លោកអ្នក​យ៉ាង​មាន​សុវត្ថិភាព​,​ ​Riding​ ​Mode​ ​ជួយ​​បញ្ជៀស​ការ​រំខាន​នៅពេល​ដែល​លោកអ្នក​បើកបរ​នូវ​គ្រប់​មធ្យោបាយ​ធ្វើ​ដំ​ណើរ​ផ្សេង​ៗ​។

​-Smart​ ​Assistant​ ​ជំនួយ​លោកអ្នក​ឲ្យដឹង​ដោយ​ស្វ័យប្រវត្តិ​លើ​ប្រតិទិន​ ​ឧតុនិយម​ប្រចាំថ្ងៃ​ ​ការកំណត់​រូបភាព​វីដេអូ​ ​និង​​លំហាត់​ប្រាណ​របស់​អ្នក​ជាដើម​។

Color​ ​OS6

-Notification​ ​Bar​ ​កាន់តែ​ឆ្លាតវៃ​ ​ដោយសារ​វា​នឹង​ផ្តល់​ដំណឹង​ដល់​លោកអ្នក​ត្រឹម​ជា​សារ​ដែល​មាន​សារៈសំខាន់​តែប៉ុណ្ណោះ​ ​ចំពោះ​សារ​មិន​មាន​សារៈសំខាន់​វិញ​ ​វា​នឹង​មិន​ផ្តល់​ជូន​នោះ​ទេ​។

-​Navigation​ ​Gesture​ ​គឺ​បាន​រៀបចំ​រួចជាស្រេច​ចំពោះ​ការប្រើ​ប្រាស់​ ​Short​ ​Cut​ ​ដើម្បី​ចំណេញពេលវេលា​ ​និង​ ​កាន់តែ​សាមញ្ញ​ដល់​អ្នកប្រើ​ប្រាស់​ថែមទៀត​ផង​។

-​System​ ​Smart​ ​Management​ ​ប្រៀប​បាន​នឹង​ជំនួយការ​ឆ្លាតវៃ​ដើម្បី​បញ្ឈប់​កម្មវិធី​ដែល​ប្រើប្រាស់​បានតែ​មួយភ្លែត​ដើម្បី​រក្សាទុក​ថាមពល​ថ្ម​បាន​រយៈពេល​យូរ​៕​ ​

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា