អស់​ពី Harmony OS នៅ​មាន​សេវាកម្ម​ថ្មី​មួយ​ទៀត Huawei ​ត្រៀម​ទុក​ប្រជែង Google

  • 2019-08-19 02:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​គោលដៅ​ប្រជែង​កម្មវិធី Google Maps របស់​ក្រុមហ៊ុន​អាមេរិក ទៅ​មើល​ក្រុមហ៊ុន Huawei ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចេញ​ផ្សាយ​នូវ​សេវាកម្ម​ផែនទី​ផ្ទាល់​ខ្លួន​ឲ្យ​ឈ្មោះ​ថា 'Map Kit'។

Map Kit នឹង​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​មុខងារ​សំខាន់ៗ​មិន​ខុស​ពី Maps របស់​ក្រុមហ៊ុន​ Google នោះ​ឡើយ ពោល​គឺ​ប្រព័ន្ធ​បង្ហាញ​ទិស​លើ​ដង​ផ្លូវ ក៏​ដូច​ការ​បង្ហាញ​នូវ​ស្ថានភាព​ចរាចរណ៍​លើ​ដង​វិថី បន្សំ​ការ​គាំទ្រ​ផែនទី AR ដែល​អាច​បង្ហាញ​ទៅ​ដល់ ៤០ ភាសា​គ្រោង​ចេញ​ផ្សាយ​នៅ​ខែ​តុលា​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ប្រាប់​ពី​នាយក​ជាន់​ខ្ពស់​ Huawei ជាមួយ​សារព័ត៌មាន TheVerge។

បញ្ជាក់​ថា​កាល​ពី​សប្តាហ៍​មុន Huawei ក៏​ទើប​តែ​ប្រកាស​នូវ​ប្រព័ន្ធ​ប្រតិបត្តិ Harmony OS ដែល​ជា​ OS ផ្ទាល់​ខ្លួន ឈរ​លើ​គោលដៅ​កាត់​បន្ថយ​ការ​ពឹងផ្អែក​ទៅ​លើ​សេវាកម្ម​របស់ Google ដូច​ជា​ការ​ប្រើប្រាស់ Android OS។ ប្រព័ន្ធ​ប្រតិបត្តិ​នេះ​អាច​គាំទ្រ​គ្រប់​ឧបករណ៍​សំខាន់ៗ​ដូច​ជា​រថយន្ត កុំព្យូទ័រ ស្មាតហ្វូន នាឡិកា​ឆ្លាតវៃ និង​ឧបករណ៍​ឥត​ខ្សែ​មួយ​ចំនួន​ទៀត​ផង៕

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា